ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងប្រៃសណីយ៍ ប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើម៣,៧ដុល្លារ ក្នុងមួយឧបករណ៍សម្រាប់ប្រើប្រាស់ និងហាមលក់បន្ត

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្តដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពីឧបករណ៍តេស្តរហ័សអង់ទីហ្សែន កូវីដ-១៩ (Covid-19 Rapid Antigen Test)។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ជ្រាបថា ក្រសួងប្រៃសណីយ៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយ បន្តក្នុងតម្លៃដើម៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។

ក្រសួងប្រៃសណីយ៍ បានបន្ថែមទៀតថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ សម្រាប់ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើ បុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍ តេស្តរហ័ស នេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ ១២៣/០៦៧ ៨១៨ ៧៨២/ ០១៧ ៨៤៨ ១០៨/ ០៧៧ ៨៦៧ ៩៥៧ នៅរៀងរាល់ ម៉ោងធ្វើការ។

ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) របស់ក្រសួង ដែលមានឈ្មោះគណនី MPTC និងលេខគណនី ៥៦៧ ៧៨៩ ១២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក