ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កងកម្លាំងជាង១ម៉ឺននាក់ត្រៀមខ្លួនការពារសណ្ដាប់់ធ្នាប់និងសុវត្ថិភាពនាកិច្ចប្រជុំអាស៊ានខាងមុខនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំងជាង១ម៉ឺននាក់និងមធ្យោបាយរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីការពារដំណើរការទូទៅនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

គួរឱ្យដឹងថា ក្នុងឱកាសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ និងត្រៀមកងកម្លាំងប្រមាណ ១ម៉ឺន២ពាន់នាក់ ក៏ដូចជាមធ្យោបាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការការពារដំណើរការទូទៅនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងគោលដៅសំខាន់ៗ និងកន្លែងស្នាក់នៅផងដែរ។

ជាមួយគ្នានេះ សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារប្រមាណ ១ម៉ឺន២សែននាក់ រួមមាន កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ដែលមកពីបណ្ដាអង្គភាព និងស្ថាប័នចំនួន១៤ ។

យ៉ាងណាមិញ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក៏បានបញ្ជាក់ដែរថា ចំពោះការរៀបចំតុបតែងលម្អ សោភណ្ឌភាព គឺសម្រេចបានប្រមាណ ៩០ភាគរយ។ ក្នុងនោះ លោកបន្ថែមថា គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក៏បានរៀបចំតម្រាយផ្លូវសំខាន់ៗ ដែលគណៈប្រតិភូត្រូវឆ្លងកាត់ និងត្រូវ យកចិត្តទុកដាក់ក្នុងការរៀបចំ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ទាំងនោះ ដោយកម្លាំងសន្តិសុខត្រូវបានរៀបចំឈរជើង និងល្បាតចាប់ពីពេលនេះទៅ។

ក្នុងនោះ លោក ម៉េត មាសភក្តី ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅរាជធានីភ្នំពេញ និងប្រកបរបរនានា មានការរៀបចំខ្លួន និងចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថាន និងមានការយោគយល់ នៅពេលដែលមានក្បួនប្រតិភូឆ្លងកាត់តំបន់ដែលកំពុង រស់នៅ ក៏ដូចជាផ្លូវដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ថា នេះគឺជាលើកទីបីហើយ ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក