សៀមរាប៖ ត្រីមួយក្បាលទំហំប៉ុនមនុស្ស ២នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងស្រះទឹកនៃប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
តាមរយៈការចែកចាយតាមបណ្ដាញសង្គមហ្វេសបុកបានបង្ហាញពលរដ្ឋនៅចោមរោមត្រីមួយក្បាលនេះដែលបានស្លាប់ហើយ ខណៈមានការជជែកច្រើនតាមបណ្ដាញសង្គមដែលថាអាចជាត្រីធម្មជាតិនៅក្នុងគួរទឹកអង្គរ ឬជាត្រីដែលគេចិញ្ចឹមរួចយកមកប្រលែងក្នុងនេះ។ ទោះជាយ៉ាងណាបើមើលទៅទំហំរបស់ត្រីនេះមិនមានអាយុតិចឆ្នាំនោះទេ ហើយក៏ស៊ីត្រីផ្សេងទៀតក៏មិនតិចដែរ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល ថាលោកមិនបានដឹងពីករណីនេះទេ ខណៈថាការស្លាប់របស់ត្រីនេះអាចមកពីអាយុរបស់វា។
កាលពីឆ្នាំខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋក៏បានប្រទះឃើញត្រីប្រភេទនេះអណ្ដែតនៅស្រះទឹកអង្គរផងដែរ តែធំដល់ថ្នាក់នេះនោះទេ។ បើតាមប្រជាពលរដ្ឋថាត្រីនេះជាប្រភេទត្រីរ៉ស់យក្ស ឬArowana៕
រូបភាព Chantha Sem