អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

រដ្ឋសភាបានពិភាក្សានិងអនុម័តប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការតាមផ្នែកពិនិត្យសិក្សា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ដល់គណៈកម្មការតាមផ្នែកដើម្បីធ្វើការពិនិត្យសិក្សា និងធ្វើរបាយការណ៍ប្រគល់មកវិញ។

សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ និងអនុម័ត ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ដល់គណៈកម្មការតាមផ្នែកដើម្បីធ្វើការពិនិត្យសិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គួរ ឱ្យដឹងថា កិច្ចប្រជុំនេះប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន។

ជាមួយគ្នានេះ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផល ដូចជាការអនុម័តប្រគល់សេចក្តីស្នើវិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដល់គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ ដើម្បីពិនិត្យសិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ការអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់

គ្រងឆ្នាំ២០២១ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សា ដើម្បីធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ក្នុងនោះ កិច្ចប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្ដីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា ៣ស្ទួន ក៏ដូចជាការធ្វើវិសោធនកម្មមាត្រា៥០(ក) និងវិសោធនកម្មមាត្រា៥៦ ជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ដោយត្រូវសហការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក