ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រោយមានការតវ៉ា នគរបាលអន្តោប្រវេសន៍កម្ពុជា-ថៃ ឯកភាពគ្នាឱ្យសិស្សសាលាឆ្លងដែនដើម្បីរៀនសូត្រដោយមួយសប្តាហ៍ប្រថាប់ត្រាម្តង

បន្ទាយមានជ័យ៖ ក្រោយពីក្រុមអាជីវករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ ប្រមាណជិត ១០០នាក់ បានធ្វើការតវ៉ាស្នើសុំឱ្យអគ្គកុងស៊ុលកម្ពុជា អន្តរាគមន៍ជួយសម្រួលឱ្យកូនៗរបស់ពួកគេចេញ-ចូលមករៀននៅទឹកដីកម្ពុជា ដោយមិនចាំបាច់វ៉ៃត្រាបង់លុយ។ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នគរបាលអន្តោប្រវេសន៍កម្ពុជា បានជួបពិភាក្សាគ្នាជាមួយអន្តោប្រវេសន៍ ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត សមត្ថកិច្ចទាំង២ប្រទេស បានឯកភាព ផ្តល់ភាពងាយស្រួល ដល់សិស្សសាលា ដោយលែងតម្រូវឱ្យប្រថាប់ត្រាចេញចូលជាប្រចាំទៀតហើយ គឺ ប្តូរមកមួយសប្តាហ៍ប្រថាប់ត្រាម្តងវិញ ។

នេះបើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យភ្នាក់ងារ EAC News ប្រចាំខេត្តបន្ទាយមានជ័យ ដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងទៀតថា៖ «ក្រោយពីបានប្រជុំពិភាក្សា ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាដោយកំណត់ ធ្វើការប្តូរកាតថ្មីរបស់សិស្ស ពីពណ៌ស មកពណ៌លឿងវិញ បិទលើប័ណ្ណព្រំដែនរបស់សិស្ស ឬអាណាព្យាបាលរបស់សិស្ស និងប្រថាប់ត្រាចេញចូលមួយសប្តាហ៍ម្តង។ មានន័យថា សម្រាប់ការចេញចូលរបស់សិស្ស លែងតម្រូវឱ្យប្រថាប់ត្រារាល់ការចេញចូល ដូចមុនទៀតហើយ»។

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងទៀតថា បែបបទថ្មីដែលភាគីទាំងពីរឯកភាពគ្នា គឺគ្រាន់តែអាណាព្យាបាល យកកាតចាស់ដែលបិទនិងប័ណ្ណព្រំដែនរបស់ពួកគាត់ មកដូរយកកាតពណ៌លឿងវិញ ដែលខាងថៃជាអ្នកធ្វើជូនតែប៉ុណ្ណោះ ។

បើតាមលោក អ៊ី ចំរើន រាល់ការចេញចូលរបស់សិស្សសាលា, មន្រ្តីរាជការ, ព្រះសង្ឃ មិនមានការប្រថាប់ត្រាយកលុយឡើយ។ ដោយឡែកការតវ៉ាកាលពីថ្ងៃទី២ ខែវិច្ឆិកាម្សិលមិញ របស់អាជីវកគឺខាងភាគីថៃ ជាអ្នករិតបន្តឹងលើក្មេងៗ ដែលមិនមានឯកសារគ្រប់គាន់ តម្រូវឱ្យអាណាព្យាបាល ជូនឆ្លងដែនតែប៉ុណ្ណោះចំពោះសិស្សានុសិស្ស ដែលចេញ-ចូលមករៀន មានឯកសារគ្រប់គាន់ ដូចរាល់ដងមិនមានបញ្ហាអ្វីទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក