ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះសង្ឃនៅវត្តខ្នាចរមាស ខេត្តបាត់ដំបងចំនួន ២៤អង្គ មិនមានវិជ្ជមានកូវីដ-១៩ ឬជំងឺគ្រុនឈាមឡើយ

បាត់ដំបង៖ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល លោកវេជ្ជបណ្ឌិត សាំង ជិនហាន បានបញ្ជាក់ថា ព្រះសង្ឃគង់ក្នុងវត្តខ្នាចរមាសចំនួន ២៤អង្គដែលបាននិមន្តមកព្យាបាលនៅមន្ទីរពេទ្យបង្អែកថ្មគោលកាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺមិនមានវិជ្ជមានកូវីដ-១៩ ឬជំងឺគ្រុនឈាម និងគ្រុនឈីកឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន EAC News លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល សាំង ជិនហាន បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ខាងមន្ទីរពេទ្យបាននិមន្តព្រះសង្ឃចំនួន ២១អង្គមកពិនិត្យសុខភាព ក្រោយពីព្រះសង្ឃមានអាការក្តៅខ្លួនខ្លាំង និងផ្តាសាយ ហើយនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ គ្រូពេទ្យក៏បាននិមន្តព្រះសង្ឃចំនួន៣អង្គទៀតមកមន្ទីរពេទ្យផងដែរ។

បើតាមលោកវេជ្ជបណ្ឌិត សាំង ជិនហាន ព្រះសង្ឃទាំង ២៤អង្គត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកជំងឺកូវីដ-១៩ និងធ្វើតេស្តរកជំងឺគ្រុនឈាម និងគ្រុនឈីកដែរ ប៉ុន្តែលទ្ធផលបញ្ជាក់ថា ព្រះសង្ឃទាំង ២៤អង្គគឺអវិជ្ជមានទាំងអស់។

ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោលបានបន្តថា ខាងមន្ទីរពេទ្យក៏បានធ្វើតេស្តដល់ព្រះសង្ឃប៉ះពាល់ប្រយោលចំនួន ២៨អង្គទៀតផងដែរ ប៉ុន្តែលទ្ធផលគឺអវិជ្ជមានដូចគ្នា។

លោកបន្ថែមថា ស្ថានភាពអាការរបស់ព្រះសង្ឃបច្ចុប្បន្នពុំមានអ្វីធ្ងន់ធ្ងរឡើយ ដោយលោកបន្តថា អាចល្ងាចថ្ងៃនេះ ឬប៉ុន្មានថ្ងៃខាងមុខនេះ ព្រះសង្ឃអាចនឹងនិមន្តចាកចេញពីមន្ទីរពេទ្យបានហើយ។ ខណៈបច្ចុប្បន្នព្រះសង្ឃនៅតែមានអាការឈឺបំពង់ក និងផ្តាសាយប៉ុណ្ណោះ។

លោកបន្តថា មូលហេតុដែលនាំឱ្យព្រះសង្ឃមានអាការបែបនេះ ដោយកាលពីចុងសប្តាហ៍មុនក្នុងវត្តមានការប្រារព្ធពិធីបុណ្យកឋិនដែលមានការចូលរួមច្រើនពីពុទ្ធបរិសិទជិតឆ្ងាយ។

លោកថ្លែងថា៖ «អាចមកពីធ្លាក់ខ្យល់ ហើយគាប់ជួនអាចមានអ្នកផ្តាសាយចូលរួមក្នុងបុណ្យកឋិនដែលមានការជួបជុំមនុស្សច្រើន បើមានអ្នកឆ្លងគឺអាចឆ្លងតៗគ្នា»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក