ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខណៈ ជី ដេវីត និង វណ្ណដា កំពុងឌឺដងគ្នា ព្រាប សុវត្ថិ ចេញមួយបទរម្លឹកថា អ្នកណាជា Legend

ភ្នំពេញ៖ ខណៈដែលចម្រៀងឌឺដងគ្នារវាងតារារ៉េប ជី ដេវីត និង វណ្ណដា កំពុងធ្វើឱ្យអង្រួនពិភពសិល្បៈ កំពូលតារាចម្រៀងកម្ពុជាលោក ព្រាប សុវត្ថិ បានចេញបទចម្រៀងមួយកាលម្សិលមិញដែលមានចំណងជើងថា Legend ខណៈអត្ថន័យនៃបទចម្រៀងបានបង្ហាញពីការតស៊ូរហូតក្លាយជាកំពូលតារាដែលគ្មានអ្នកផ្ដួលបាននៅកម្ពុជា។

បទចម្រៀងដែលចេញកាលពីម្សិលមិញដែលចេញដោយផលិតកម្មកាឡាក់ស៊ី លោក ព្រាប សុវត្ថិ ច្រៀងក្នុងចង្វាក់ហ៊ីបហប់ដែលសរសេរដោយ PSV Team ដែលក្នុងអត្ថន័យបានផ្ដើមចេញពីពាក្យថា «ធ្វើបទឱ្យឆើត Man I Came from the mud Rap ឱ្យក្មេងមើលពួកអាស្ទើរភ្ញាក់ព្រើត»។

ក្នុងអត្ថន័យបទចម្រៀងនោះលោក ព្រាប សុវត្ថិ ក៏បានលើកឡើងផងដែរថាទោះបីជាលោកមានវ័យចំណាស់ពិតមែនតែលោកនៅតែអាចច្រៀងចម្រៀងតម្រូវចិត្តមនុស្សគ្រប់វ័យបាន ថែមទាំងមានអ្នកគាំទ្រស្ទើរគ្រប់ទីកន្លែងផងដែរ។

លោកច្រៀងថា៖ «ពីមុនឥឡូវទោះចាស់សក់ស្កូវក៏នៅតែ dope។ PSV I'm A OG I'm The LEGENDARY ទម្រាំតែមានទ្រព្យ។ មានមុខមានមាត់ never easy បទចម្រៀងខ្ញុំគេច្រៀង គេរាំ គ្រប់កម្មវិធី»។

បន្ថែមលើនេះលោកក៏ហាក់បីដូចជារម្លឹកប្រាប់ក្មេងជំនាន់ក្រោយផងដែរថាកុំឱ្យភ្លេច ឬចង់ប្រណាំងជាមួយ Legendary ម្នាក់នេះ។

លោកថា៖ «កុំចង់ហក់ កុំចង់លោត កុំចង់ឡេះ កុំចង់ឡោះ។ បងទៅណាប្អូនតាមរហូត កុំចង់ប្រណាំង cause I'm the Top. កុំចង់ហ៊ានកេងប្រវ័ញ្ទ នរកក្តៅណាស់កុំចង់ទៅផ្ចាញ់»។

លោកបានបញ្ចប់នូវបទចម្រៀងលោកដោយបានអរគុណដល់អ្នកគាំទ្រដែលបានជឿទុកចិត្តលោកតាំងពីដើមរៀងមកផងដែរ។

វាអាចថាមិនមែនជារឿងចៃដន្យនោះទេដែលលោក ព្រាប សុវត្ថិ ចេញបទចម្រៀងនេះក្នុងពេលដែលតារាសិល្បះជំនាន់ក្រោយ វណ្ណដា និង ជី ដេវីត កំពុងទម្លាក់បទចម្រៀងឌឺដងគ្នាទៅវិញទៅមកនៅប៉ុន្មានសប្ដាហ៍នេះ។

លោក ព្រាប សុវត្ថិ អាយុ ៤៧ឆ្នាំ បានចាប់ផ្ដើមអាជីពសិល្បះក្នុងអំឡុងទស្សវត្សឆ្នាំ១៩៩០ និងបានកសាងឈ្មោះរបស់លោកល្បីល្បាញពេញផ្ទៃប្រទេស បទចម្រៀងរបស់លោកអាចបំពេញអារម្មណ៍មនុស្សគ្រប់វ័យទាំងបទចម្រៀងមនោសញ្ចេតនា រហូតដល់ រ៉េប និង ROCK ផងដែរ។ កាលពីខែកុម្ភៈ ឆ្នាំ២០២១ លោកបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា Gang Gang ជាប្រភេទហ៊ីហប ខណៈពេលនោះលោក ជី ដេវីត បានផុសក្នុងបណ្ដាញសង្គមលោកថា លោកអាចនឹងទៅរកស៊ីបញ្ចូលបទភ្លេងវិញ ប្រសិនជាលោក ព្រាប សុវត្ថិ ជ្រើសរើសចម្រៀងប្រភេទរ៉េបសម្រាប់ច្រៀងបែបនេះ៕ 

 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក