ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកស្រី ជូ ប៊ុនអេង៖ កម្ពុជាពុំមានបទល្មើសជួញដូរមនុស្សច្រើនលើសលប់ដូចបរទេសចោទឡើយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង ធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសារហើយថា កម្ពុជាពុំមានបទល្មើសជួញដូរមនុស្សច្រើនលើសលប់ដូចដែលបរទេសចោទមកកម្ពុជានោះទេ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការរៀបចំការបង្កើតផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ឆ្នាំ២០២២-២០២៣) នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថាមានបទល្មើសជួញដូរមនុស្សកើតឡើង ប៉ុន្តែមិនច្រើនដូចដែលបរទេសផ្តល់ចំណាត់ថ្នាក់ឱ្យកម្ពុជាជាប្រទេសដែលមានបទល្មើសជួញដូរច្រើនបំផុតឡើយ។

បើតាមលោកស្រី ជូ ប៊ុនអេង បទល្មើសភាគច្រើនកើតឡើងដោយរទេសជាអ្នកប្រព្រឹត្តិដោយយកកម្ពុជាជាកន្លែងប្រព្រឹត្តិបទល្មើសជួញដូរមនុស្ស។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា បទល្មើសជូញដូរមនុស្សនៅបច្ចុប្បន្ននេះ ភាគច្រើនកើតឡើងដោយជនឧក្រិដ្ឋជនដែលជាមេខ្លោងនៅក្រៅប្រទេស ដោយទាក់ទងឧក្រិដ្ឋជនដែលមាននៅកម្ពុជាតាមរយៈប្រព័ន្ធអនឡាញ។ លោកស្រីបន្តថា បទល្មើសនេះមិនថាតែកម្ពុជានោះទេ នៅបណ្តាប្រទេសមួយចំនួនក៏មានបទល្មើសនេះកើតឡើងផងដែរ។

សូមបញ្ជាក់ថា កម្ពុជាត្រូវបានអាម៉េរិកដាក់បញ្ចូលក្នុងបញ្ជីខ្មៅ និងឱ្យចំណាត់ថ្នាក់លេខ៣ ថាជាប្រទេសដែលមានបទល្មើសជួញដូរមនុស្សច្រើន។

ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពការជួញដូរមនុស្សនៅកម្ពុជានាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កន្លងមកថា លោកស្រី ជូ ប៊ុនអេង បានខកចិត្តចំពោះការដាក់បញ្ជូនកម្ពុជាក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស។ ខណៈអាជ្ញាធរកម្ពុជាបាន និងកំពុងតែខិតខំទប់ស្កាត់ និងលុបបំបាត់បទល្មើសនេះ។

គូសបញ្ជាក់ថា ៩ខែ ឆ្នាំ២០២២នេះ អាជ្ញាធរបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន១២២ករណី បើធៀបនឹង ៩ខែ ឆ្នាំ២០២១ គឺមានចំនួន ២៦៩ករណី ថយចុះចំនួន ១៤៧ករណី។ ក្នុង៩ខែឆ្នាំនេះអាជ្ញាធរឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ១៤៧ករណី។ ជាមួយគ្នានេះ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក