លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ្នកគាំទ្រថា វណ្ណដា បានធ្វើឱ្យប្រទេសជិតខាងផ្លាស់ប្ដូរផ្នត់គំនិតចាស់គំរិលដោយបង្កើតរូបភាពវិជ្ជមានលើកម្ពុជា

ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយ ឱ្យដឹងថា វណ្ណដា បានកំពុងផ្លាស់ប្ដូរគំនិតចាស់គំរិលរបស់ជនជាតិថៃលើកម្ពុជា ដោយថា លោកគឺជានិមិត្តរូបនៃភាពអំណត់ តស៊ូ ថ្លៃថ្នូរ ជាពិសេស គឺការយករបស់ចាស់មកច្នៃថ្មី និងការគោរពដឹងគុណដល់គ្រូបាអាចារ្យជាដើម។

យោងតាមការបង្ហោះសារ របស់អ្នកលេងបណ្ដាញសង្គមមួយ បានលើកឡើងថា៖ «នៅស្រុកថៃ វណ្ណដា បានធ្វើឱ្យជនជាតិថៃផ្លាស់ប្ដូរផ្នត់គំនិតចាស់គំរិលអំពីជនជាតិខ្មែរ។ វណ្ណដា បានបង្កើតរូបភាពវិជ្ជមានបង្ក្រាបគំនិតអវិជ្ជមានអំពីជនជាតិខ្មែរក្នុងសង្គមថៃ។ ការផ្លាស់ប្ដូរនេះបានផ្ដល់គុណប្រយោជន៍ និងជួយដល់បងប្អូនខ្មែរពលករដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ (ដែលស្វែងរកក្ដីសង្ឃឹមថ្មីក្នុងទឹកដីមួយដែលសង្គមគេមាក់ងាយ) ដោយផ្ទាល់ លើសពីនេះ ថៃដើមកំណើតខ្មែរ (ខ្មែរលើ ខ្មែរសុរិន្ទ បុរីរម្យ ស្រីស្រះកេត…) កាន់តែមានមោទនភាពជាខ្មែរដែលពីមុនមក អត្តសញ្ញាណនេះត្រូវបានមាក់ងាយ បន្ទាបបន្ថោកដោយប្រព័ន្ធសង្គមថៃ»។

ប្រភពដដែលបន្តថា៖ «នៅថៃគុណតំលៃរបស់វណ្ណដាដែលសាងគឺមានអត្ថន័យជ្រាលជ្រៅ វណ្ណដាជានិមិត្តរូបនៃភាពតស៊ូ អំនត់ ឈ្លាសវៃ ថ្លៃថ្នូរ (ថៃប្រៀបធៀបនឹងតារារ៉េបស្រុកថៃ) ពូកែមានសមត្ថភាពច្នៃប្រឌិតខ្ពស់អាចបង្កើតអត្តសញ្ញាណដោយមានលក្ខណៈរបស់ខ្លួន មិនមែនជាការចម្លងរបស់គេមកជារបស់ខ្លួន ជាពិសេសគឺការយករបស់ចាស់មកច្នៃទំនើប និងការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យក្នុងនាមជាតារារ៉េប។#VannDaIsMore»។

យ៉ាងណាមិញ កាលពីថ្មីៗនេះផេ ក ផ្លូវការ ធំមួយ របស់ ថៃឈ្មោះ «HipHopDX Asia» ក៏បានយកបទចម្រៀង របស់ តារា រ៉េបវ័យក្មេងលោក វណ្ណ ដា គឺ បទ «Time To Rise» មក ផ្សព្វផ្សាយ ដែលបទចម្រៀងនេះក៏បានបង្កប់នូវអត្ថន័យល្អៗជាច្រើន ដែលវាប្រៀប ដូច ទៅ នឹង កញ្ចក់ ឆ្លុះ បញ្ចាំង ពី ការ អភិរក្ស ការអភិវឌ្ឍន៍រីកចម្រើន ក៏ដូចជា លើកតម្កើង មរតក ជាតិ ដែលអាច ធ្វើ ឱ្យ អ្នកគាំទ្រជាតិ និងអន្តរជាតិ បាន ស្គាល់ ពី សិល្បៈ ខ្មែរ និង ទទួលស្គាល់ វិស័យ សិល្បៈ នៅ កម្ពុជា ។

ក្នុងនោះ HipHopDX Asia ឱ្យដឹងថា៖ « បទចម្រៀង "Time To Rise" ឆ្នាំ 2021 របស់សិល្បករូបនេះ ដែលមានលោក គង់ ណៃ បានជាប់ក្នុងបញ្ជី វីដេអូចម្រៀងល្អបំផុតឆ្នាំ២០២១ របស់ HipHopDX Asia ដែលវាបានធ្វើឱ្យគាត់ទទួលបានការចាប់អារម្មណ៍ជាសកល និងបាននាំ HipHop កម្ពុជាទៅកាន់ឆាកពិភពលោក»។

HipHopDX Asia បន្តថា៖ «ស្គាល់ VannDa បន្ថែមទៀតនៅក្នុងបទសម្ភាសន៍ផ្តាច់មុខរបស់យើងជាមួយគាត់ ហើយពិនិត្យមើលសកម្មភាព HipHop និង R&B របស់កម្ពុជាផ្សេងទៀត»។

ជាមួយគ្នានេះ ការចែករំលែកនូវវីដេអូបទ «Time To Rise» ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ HipHopDX Asia បានធ្វើឱ្យបទចម្រៀងមួយនេះ ទទួលការចាប់អារម្មណ៍ និងការស៊ែរចែករំលែកពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន។ ក្នុងនោះ អ្នកគាំទ្របានសរសេរនូវសារភ្ជាប់ ដោយបង្ហាញពីអារម្មណ៍រំភើប និងមោទនាភាពចំពោះតារារ៉េបវ័យក្មេងរូបនេះ ដែលបាននាំយកវប្បធម៌ អរិយធម៌ ប្រពៃណី និងកេរ្តិ៍មរតកជាតិខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ និងពិភពលោក រហូតទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រតាមបណ្ដាប្រទេសនានា។

គួរឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ តារាចម្រៀងរ៉េបសម្បូរប្រជាប្រិយ លោក វណ្ណដា នឹងទៅចូលរួមក្នុងមហោស្រព តន្រ្តី Big Mountain Music Festival ដែលនឹងប្រព្រឹត្តទៅក្នុងខេត្តខៅយ៉ៃ ប្រទេសថៃ។ ក្នុងនោះ មហោស្រពតន្រ្តីនេះត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយនឹងមានការចូលរួមពីសំណាក់សិល្បករល្បីៗជាច្រើនរូប ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន។ អ្វីដែលពិសេសនោះគឺ វណ្ណដា ម្ចាស់បទ “Time To Rise” គឺជាសិល្បករខ្មែរតែម្នាក់គត់ដែលនឹងចូលរួមក្នុងការប្រគុំតន្រ្តីខ្នាតធំនៅអាស៊ីអាគ្នេយ៍នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក