BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៦៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៩២ករណី ខណៈអ្នកជំងឺ ៦៥០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ៣២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥២.៣៥០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៦៦០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤៥.៥០៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ២,៨៧២ករណី៕