សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

តើកិច្ចប្រជុំកំពូលអាស៊ានធ្វើឡើងដើម្បីអ្វី?

កិច្ចប្រជុំកំពូលអាស៊ាន ជាកិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើងដោយសមាជិកអាស៊ាន ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌នៃប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នរៀបចំគោលនយោបាយខ្ពស់បំផុតក្នុងអាស៊ាន ដែលរួមមានប្រមុខរដ្ឋ ឬរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន។ តាមការអនុវត្តជាក់ស្តែង កិច្ចប្រជុំកំពូលអាស៊ាន ត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដែលត្រូវកំណត់ដោយប្រធានកិច្ចប្រជុំកំពូលអាស៊ាន ក្នុងការពិគ្រោះជាមួយ ប្រទេសជាសមាជិកអាស៊ានដទៃទៀត ក៏ដូចជាការដែលត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសសមាជិកអាស៊ាន ដែលកាន់តំណែងជាប្រធានអាស៊ាន។

ក្នុងនោះ ប្រទេសដែលជាសមាជិកអាស៊ាន រួមមាន ថៃ ចូលជាសមាជិកអាស៊ានថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ម៉ាឡេស៊ី ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, សិង្ហបុរី ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ហ្វីលីពីន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ឥណ្ឌូនេស៊ី ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ព្រុយណេ ដារូសាលឹម ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤, វៀតណាម ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥, មីយ៉ាន់ម៉ា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧, ឡាវ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងកម្ពុជា ចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

យ៉ាងណាមិញ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជាបានលើកឡើងនូវប្រធានបទ «អាស៊ាន A.C.T.៖ ដោះស្រាយ បញ្ហា ប្រឈម រួមគ្នា»។

ប្រធានបទនេះ បានគូសបញ្ជាក់អំពីស្មារតីរបស់អាស៊ាននៃ «ការរួបរួម» ជាសហគមន៍តែមួយ និងឆន្ទៈនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការដោះស្រាយ និងជំនះបញ្ហាប្រឈមដែលកំពុងប្រឈមនៅក្នុងតំបន់។

ជាមួយគ្នានេះ «ការរួបរួម» គឺសំដៅលើវិធីសាស្រ្តតម្រង់ទិសសកម្មភាពរបស់អាស៊ាន ដែលផ្អែកលើការបើកចំហ ជំនឿល្អ សាមគ្គីភាព និងភាពសុខដុមរមនាក្នុងគ្រួសារអាស៊ាន។

មួយវិញទៀត ក្រោមប្រធានបទនេះ កម្ពុជាបានខិតខំនាំយក យុទ្ធសាស្ត្រដ៏ប្រសើរ ដើម្បីឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានប្រកបដោយភាពសុខដុមរមនា ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព ដើម្បីគាំទ្រការចូលរួមរបស់អាស៊ានជាមួយនឹងការឆ្លើយតប ក្នុងតំបន់ និងតំបន់ ឱ្យកាន់តែទូលំទូលាយ ចំពោះផលប៉ះពាល់ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ក៏ដូចជាជំងឺរាតត្បាត COVID-19 និងការប្រែប្រួលអាកាសធាតុផងដែរ។

ក្រៅពីនេះ កិច្ចប្រជុំនឹងផ្តោតទៅលើ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រជែងគ្នារវាងមហាអំណាចធំៗ ការការពារនិយម ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងបច្ចេកវិទ្យា ក៏ដូចជាការគំរាមកំហែងផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីផ្សេងទៀត។

គួរបញ្ជាក់ថា ដោយឈរលើសមិទ្ធិផលនៃការធ្វើជាប្រធានមុនៗ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវភារកិច្ចសំខាន់ៗរបស់យើង ជាពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ដែលស្របតាមស្មារតីស្នូលរបស់អាស៊ាន៖ «ទស្សនៈវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។

គួរឱ្យដឹងបន្ថែមថា សមាជិកអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក៏ត្រូវបានចុះក្នុងបញ្ជីផងដែរ ដោយវេទិកាទាំងពីរ គឺដឹកនាំដោយអាស៊ាន ហើយកិច្ចប្រជុំត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក