ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីចែករំលែកគំនិតផ្តួចផ្តើមចំនួន៤ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងបច្ចុប្បន្ននិងអនាគត

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៥ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះពិតជាបានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ជាពិសេស ជាឱកាសដែលថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និង CLMV ធ្វើការវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើវិស័យទេសចរណ៍ ដាក់ចុះយុទ្ធសាស្ត្រសមស្របក្នុងការស្ដារឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និង CLMV ដែលតាមរយៈកិច្ចប្រជុំ ២ឆ្នាំម្ដង បានជំរុញឲ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសទីបី បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ «ប្រទេស ៥គោលដៅទេសចរណ៍ត មួយ» និង «ប្រទេស ៤ គោលដៅទេសចរណ៍តែមួយ»។

នាយករដ្ឋមន្ត្រីបានបន្តថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវ បានមើលឃើញ កាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ។ ជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ សាមគ្គីភាព និងមិត្តភាពប្រទេសក្នុងតំបន់។

ក្នុងន័យនេះ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេលបច្ចុប្បន្ន និងអនាគត សម្តេចតេជោ បានចែករំលែកនូវការគិតគូរចំនួន ៤ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ដូចតទៅ។

ទី១. អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឲ្យគ្នាទៅវិញទៅមក និងផ្តល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ ដែលរួមមានទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង, កសិទេសចរណ៍, ទេសចរណ៍សុខុមាលភាព, ទេសចរណ៍ម្ហូបអាហារ ជាដើម ដែលទាំងនេះ ជា, តម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន ទន្ទឹមនឹងនេះផងដែរ អ្នកម៉ិក និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយ គាំទ្រសហគ្រាសធនតូចបំផុត តូច និង មធ្យម (MSMEs) ឲ្យក្លាយជាឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព។

ទី២. ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសច់រណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។

ទី៣. អេកម៉ិក និង CLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler) និងលំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរផងដែរលើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour) សម្រាប់ការទាក់ទាញទេសចរពីប្រទេសទី៣។ ជាមួយគ្នានេះសម្តេចតេជោសូមគាំទ្របន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅទេសចរណ៍ តែមួយ» និង «ប្រទេសបួន គោលដៅទេសចរណ៍តែមួយ»។

ទី៤. ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះសម្តេចតេជោសូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក