ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនអ្នកផ្ទុះអាវុធបាញ់ប្រហារនៅខណ្ឌសែនសុខ បណ្តាលឲ្យយុវជនម្នាក់ស្លាប់

ភ្នំពេញ៖ អាចថាជាគ្រោះក៏បាន! ឃើញកម្លាំងសមត្ថកិច្ច ដេញមុខសញ្ញាគាស់ផ្ទះ ក៏ជួយស្ទាក់ និងដកកាំភ្លើងបាញ់គំរាម បែរជាត្រូវចំមុខសញ្ញា បណ្តាលឲ្យស្លាប់តែម្តង។ នេះជាការបញ្ជាក់របស់នគរបាល ហើយសមត្ថកិច្ចនៅខណ្ឌទួលគោក ឃាត់ខ្លួនបានហើយមុននេះបន្តិច។

សូមបញ្ជាក់ថា ព័ត៌មានបឋមមុនដំបូង គឺមានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ជាមុខសញ្ញាសមត្ថកិច្ចតាម ពាក់ព័ន្ធគាស់ផ្ទះ។

ករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ស្ថិតតាមបណ្ដោយផ្លូវលេខ ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ធក្នុងករណីនេះ លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ EAC News តាមទូរស័ព្ទយ៉ាងដូច្នេះថា យុវជនដែលបានស្លាប់នេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានតាមដេញប្រមាញ់ ហើយគេបានព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនផ្លូវ។

លោកអធិការបានបន្តថា ក្រោយមកដល់កន្លែងកើតហេតុ ពេលឃើញសមត្ថកិច្ចមានការដេញយ៉ាងដូច្នេះ ទើបអ្នកដំណើរដែលកំពុងជិះរថយន្ត បានដកកាំភ្លើងបាញ់ជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមប្រមាញ់នេះ។

លោកថ្លែងទៀតថា បច្ចុប្បន្នសមត្ថកិច្ចរបស់លោកនិងកម្លាំងជំនាញ កំពុងតែឆែកមើលកាមេរ៉ាសុវត្ថិភាព រកអោយឃើញពីដំណើររឿងតាមនីតិវិធី របស់មន្ត្រីជំនាញ។

រហូតមកដល់ម៉ោង៥ល្ងាច ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចនគរបាល ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនអ្នកបាញ់បាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក