ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាសិបគឺជាកិច្ចព្រមព្រៀងបើកចំហដែលប្រទេសដ៏ទៃអាចចូលរួមបានប្រសិនបើបំពេញលក្ខខណ្ឌគ្រប់គ្រាន់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាការបើកចំហមួយ ដែលមិនកំណត់យកតែ ១៥ប្រទេសនោះទេ ដោយថាប្រទេសដ៏ទៃទៀតក៏អាចចូលរួមក្នុងទីផ្សារនេះបានប្រសិនអាចបំពេញលក្ខខណ្ឌបានគ្រប់គ្រាន់ក្នុងការចរចារ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់គឺជាកិច្ចព្រមព្រៀងដែលបើកចំហ និងមិនកំណត់យកចំនួនប្រទេសតែ១៥ដែលមានបច្ចុប្បន្នឡើយ ដោយថាប្រទេសដ៏ទៃទៀតក៏អាចចូលរួមក្នុងទីផ្សារនេះបានប្រសិនអាចបំពេញលក្ខខណ្ឌបានគ្រប់គ្រាន់ក្នុងការចរចារ។

លោកថា៖ «ឧទាហរណ៍ បើបន្តិចទៀតទៅ អាស៊ានបានបង្កើនសមាជិករបស់ខ្លួន អ៊ីចឹងសមាជិករបស់អាស៊ានក៏អាចចូលមកដែរ។ បន្តិចទៀតទៅនៅក្នុងតំបន់អាស៊ីបូព៌ាមានប្រទេសមួយចំនួនទៀតដែលចង់ចូលរួម នៅក្នុងប្រព័ន្ធនេះ។ឧទាហរណ៍បង់ក្លាដែស [គ្រាន់តែជាឧទាហរណ៍ទេ] ក៏នៅតែមានលទ្ធភាពក្នុងការចូល»។

ជាមួយគ្នានោះ លោក ប៉ែន សុវិជាតិ ឱ្យដឹងបន្ថែមថា មានប្រទេសជាច្រើនបានសម្លឹងឃើញទីផ្សារអាសិបដោយសារវាជា Mega Agreement ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានជាប់ជំពាក់គ្នា ជាមួយកិច្ចព្រមព្រមព្រៀងនេះ ប៉ុន្តែនៅតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌនៃការអភិវឌ្ឍរួមរបស់តំបន់អាស៊ាន និងអាស៊ីបូព៌ា។

យ៉ាងណាមិញ លោកបានបញ្ជាក់ផងដែរថា ដើម្បីបំពេញបន្ថែមនិងធ្វើឱ្យកម្ពុជាកាន់តែមានសក្ដានុពលក្នុងការស្រូបទាញយកផលប្រយោជន៍ជាអតិបរមានោះ រដ្ឋាភិបាលបានពង្រឹងកិច្ចចរចារលើការបើកច្រកទីផ្សារ ដោយក្នុងនោះមានវិស័យឯកជនជាអ្នកអនុវត្ត។

លោកថា៖ «អ៊ីចឹង! ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំចង់ជម្រាបថា ក្រសួងពាណិជ្ជកម្មបានសរសេរសៀវភៅមួយ ឯកសារមួយស្ដីពី ការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមទាំងអាសិបនេះ»។

ក្នុងនោះ លោកក៏បានអំពាវនាវដល់វិស័យឯកជនឱ្យប្រើប្រាស់ឯកសារដែលបានផ្ដល់ឱ្យមានប្រសិទ្ធភាពបំផុត។មួយវិញទៀត លោកថា បើក្រឡេកមើលពីស្ថានភាព និងលទ្ធភាពគឺថាកម្ពុជានៅមានសក្ដានុពលច្រើនក្នុងការបង្កើតរោងចក្របន្ថែម មិនថាការធ្វើវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឫវិនិយោគផ្ទាល់ទៅលើវិស័យកសិកម្មសម្រាប់ការនាំចេញស្បៀងនោះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក