ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មួយខែនៃការបើកសាកល្បងមានរថយន្តចំនួនជិត ៤៤ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្នុងរយៈពេលមួយខែនៃការបើកសាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានរថយន្តចំនួនជិត ៤៤ម៉ឺនគ្រឿងបានធ្វើចរាចរណ៍។ ស្ថិតិយានយន្តធ្វើចរាចរណ៍នៅផ្លូវ High Way មួយនេះ ត្រូវបានបង្ហាញឱ្យដឹងនៅទំព័រផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

មួយខែតុលា ឆ្នាំ២០២២ កន្លងនេះ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយចំនួន ៨ទីតាំង។

បើតាមក្រសួងសាធារណការ ក្នុងរយៈពេលមួយខែតុលា ករណីគ្រោះថ្នាក់កើតឡើងចំនួន ១៩ករណី ឬស្មើនឹង ០,០០៤ភាគរយ បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា។

ជាមួយគ្នានេះ ក្នុងចំណោមយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿងនោះ មានអ្នកដំណើរមួយចំនួនបានទាក់ទងទៅកាន់លេខ ១៣៩៩ ដើម្បីប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ១២៩១ខ្សែ។

គូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតថ្លៃ។ គ្រប់រថយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿនទាំងអស់ គឺសុទ្ធតែបានបញ្ចុះតម្លៃចំនួន ២០ភាគរយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ការបង់ប្រាក់នឹងគិតតាមចម្ងាយជាក់ស្តែង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកបទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក