ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា-Vannda នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីខ្នាតធំនៅប្រទេសថៃខាងមុខនេះ

តារាចម្រៀងរ៉េបសម្បូរប្រជាប្រិយ លោក វណ្ណដា ដែលកំពុងទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិ បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងមហោស្រពតន្ត្រីនៅប្រទេសថៃខាងមុខនេះ។

គួរឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ តារាចម្រៀងរ៉េបសម្បូរប្រជាប្រិយ លោក វណ្ណដា នឹងទៅចូលរួមក្នុងមហោស្រព តន្រ្តី Big Mountain Music Festival ដែលនឹងប្រព្រឹត្តទៅ ក្នុង ខេត្ត ខៅយ៉ៃ ប្រទេសថៃ។នេះបើយោងតាមការចេញផ្សាយលើគេហទំព័រផ្លូវការរបស់ BMMF។

ជាមួយគ្នានោះ សារបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ Big Mountain Music Festival ឱ្យដឹងថា៖ «ជួបគ្នាថ្ងៃទី១០-១១ ខែធ្នូនេះ !!វ៉ាន់ដា តារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីនៅកម្ពុជា ម្ចាស់បទ “Time To Rise” ដែលមានអ្នកចូលមើលជាង ១០១លានដងនោះត្រៀមនឹងបង្កើតនូវព្រឹត្តិការណ៍អស្ចារ្យនៅ #BMMF12 ខាងមុខនេះ»។

គួរបញ្ជាក់ថា មហោស្រព តន្រ្តី Big Mountain Music Festival ត្រូវ បាន ទទួល ស្គាល់ ថា ជា ព្រឹត្តិការណ៍ ដ៏ ធំ បំផុត នៅ អាស៊ីអាគ្នេយ៍ ដែលកម្មវិធីនេះ នឹងមានការចូលរួមពីសំណាក់សិល្បករល្បីៗជាច្រើនរូប ដែលមកពីប្រទេស ក្នុង តំបន់អាស៊ាន។ អ្វីដែលពិសេសនោះគឺ វណ្ណដា ម្ចាស់បទ “Time To Rise” គឺជាសិល្បករខ្មែរតែម្នាក់គត់ដែលនឹងចូលរួមក្នុងការប្រគុំតន្រ្តីខ្នាតធំនៅអាស៊ីអាគ្នេយ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក