ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សម្នាក់ស្លាប់ក្នុងករណីឆេះផ្ទះនៅស្រុកស្វាយជ្រំខេត្តស្វាយរៀងព្រឹកមិញ

ស្វាយរៀង៖ ករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅក្នុងភូមិស្វាយង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីព្រឹកម៉ោងជាង៩ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបណ្តាលឱ្យមនុស្សម្នាក់បានបង់បាត់ជីវិត។

តាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មនុស្សម្នាក់ដែលបានស្លាប់ក្នុងហេតុការណ៍នោះ មានឈ្មោះ កៅ យ៉ាន ភេទប្រុស អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។

ឧបទ្ទហេតុនេះបានបណ្តាលឱ្យឆេះផ្ទះទំហំ ៧x១២ម៉ែត្រ ដែលធ្វើអំពីឈើដំបូលប្រក់ក្បឿង បេតុងក្រោមអស់ទាំងមូលតែម្តង។ សម្ភារដែលខូចខាតក្នុងអគ្គិភ័យនោះមាន រថយន្តសាំយ៉ុងចំនួន ១គ្រឿង, ប្រាក់ចំនួន ១លានរៀល, ប្រាក់ដុល្លារចំនួន ១០០០ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន ៨រថយន្ត ស្មើ ៥៦ម៉ែត្រគូប។ អគ្គិភ័យនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងជាង១០ព្រឹក។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យឆាបឆេះនេះ គឺមកពីឆ្លងចរន្តអគ្គិសនី ទើបនាំឲ្យឆាបឆេះផ្ទះតែម្ដង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក