ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីបាក់ស្រុតតូបលក់ចាប់ហួយចូលក្នុងស្ទឹងនៅស្រុកកណ្តៀងយប់មិញ អាជ្ញាធរបានណែនាំឱ្យរុះរើដែរ តែមិនព្រមអនុវត្តតាម

ពោធិ៍សាត់៖ ករណីបាក់ច្រាំង ធ្វើឱ្យស្រុតតូបលក់ចាប់ហួយមួយកន្លែងចូលក្នុងទឹកស្ទឹង នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីយប់ម៉ោង៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរថាបានណែនាំឱ្យម្ចាស់តូបរុះរើចេញដែរ ពីព្រោះដីមាត់ស្ទឹងមានស្នាមប្រេះរហែកខ្លាំងដែលអាចនឹងធ្វើឱ្យបាក់ស្រុត។ ប៉ុន្តែម្ចាស់ផ្ទះមិនព្រមអនុវត្តតាមឡើយ។

រដ្ឋបាលស្រុកកណ្តៀងបានបញ្ជាក់ថា កន្លងមកអាជ្ញាធរស្រុក និងឃុំបានបុកបង្គោល និងដាក់ការ៉ុងខ្សាច់តាមកន្លែងប្រឈមមួយចំនួន។

ជាមួយគ្នានេះកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកក៏បានផ្ញើលិខិតជូនដំណឹងទៅម្ចាស់តូបចាប់ហួយនោះឱ្យប្រញាប់រុះរើតូប ពីព្រោះនៅទីតាំងនេះអាចនឹងមានហានិភ័យបាក់ដីមាត់ស្ទឹងដោយពុំឱ្យសញ្ញាដឹងជាមុនឡើយ ដែលបង្កឱ្យមានគ្រោះថា្នក់ដល់ជីវិត និងបំផ្លាញទ្រព្យសម្បតិ្ត។ តែម្ចាស់តូបមិនបានសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរឃុំទេ ដោយម្ចាស់តូបថានឹងទទួលខុសត្រូវដោយខ្លួនឯង។

បើតាមរដ្ឋបាលស្រុកកណ្តៀង ក្រោយហេតុការណ៍នេះកើតឡើងភ្លាម សមត្ថកិច្ច និងពលរដ្ឋបានជួយលើកជញ្ជូនឥវ៉ាន់ រហូតដល់ម៉ោង៩យប់។ ជុំវិញករណីនេះ រដ្ឋបាលស្រុកបានបញ្ជាក់ថា ពុំបណ្តាលឱ្យមនុស្សរងរបួស និងបាត់បង់ជីវិតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក