ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ទឹកប្រាក់ប្រមាណ ១១លានដុល្លារ នឹងចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តព្រះវិហារតាមរយៈការទិញលក់ដំឡូងមីស្ងួត

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ឱ្យដឹងថា សហគមន៍កសិកម្មចំនួន១១ បានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដំឡូងមីស្ងួតរវាងក្រុមហ៊ុនឯកជនលើបរិមាណជាង ៥ម៉ឺនតោន ដែលវាបានបង្ហាញពីភាពរឹងមាំនិងការចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិក្នុងការដែលអាចនាំចេញទីផ្សារដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិន។

ថ្លែងក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាប្រចាំឆ្នាំ សម្រាប់ការទិញលក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុន ហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មចំនួន១១ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មចំនួន១១ លើបរិមាណជាង ៥ម៉ឺនតោន បានបង្ហាញពីភាពរឹងមាំនៃទីផ្សារដំឡូងមីនៅកម្ពុជា ក្នុងការដែលអាចនាំចេញទៅប្រទេសចិន ក៏ដូចជាការចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយះការពង្រឹង ពង្រី កទីផ្សារផលិតផលកសិកម្មផងដែរ។

ជាមួយគ្នា លោក គីម រិទ្ធី ឱ្យដឹងបន្ថែមថា បានអរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រុមការងារក្រុមហ៊ុន SBK និងក្រុមហ៊ុនហង្សហាវេស អេហ្គ្រី ខលឈ័រ ក៏ដូចជាមន្ទីរកសិកម្មខេត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើ់តឱ្យមានកម្មវិធីចុះហត្ថលេខានេះ ទោះបីជាកន្លងមកកម្ពុជាជួបនឹងបញ្ហាប្រឈមពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩។

យ៉ាងណាមិញ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក៏បានណែ នាំដល់ភាគីទាំងពីរព្យាយាមអនុវត្តឱ្យបានល្អនូវរាល់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យា។ ជាពិសេសប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវពន្យល់ដល់សមាជិកដែលជាផលិតករ ឱ្យបានយល់ច្បាស់នូវរាល់លក្ខខណ្ឌ រួមទាំងបរិមាណ និងគុណភាពដំឡូងមីស្ងួតដែលត្រូវផ្គត់ផ្គង់ជូនក្រុមហ៊ុនដើម្បីឱ្យកិច្ចសន្យានេះដំណើរការបានដោយរលូន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក