ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឆ្លងអគ្គិសនីកង់អាគុយផ្ទុះលើអាល់កុលឆេះផ្ទះផ្អើលខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ផ្ទះមួយខ្នងក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវរងការបំផ្លាញដោយអគ្គីភ័យដែលបណ្ដាលមកពីបញ្ចូលអាគុយកង់ផ្ទុះលើអាល់កុលបង្កការឆាបឆេះ។

ករណីអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃពុធ ទី០២ ខែវិចិ្ឆកា ឆ្នាំ២០២២ លើផ្ទះដែលមានម្ចាស់ឈ្មោះ ផាន់ សុផា ភេទស្រី អាយុ ៤៥ឆាំ្ន ជនជាតិខែ្មរ មុខរបរ ម្ចាស់សាលាកែសម្ផស្ស សាឡន នឹងខូស្មិកទិច បណ្ដាលឱ្យឆេះសម្ភារៈកែសម្ផស្សក្នុងបន្ទប់ ទំហំ ៤ម៉ែត្រx៤ម៉ែត្រ អស់ចំនួន ១បន្ទប់ នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ពុំមានមនុស្សស្លាប់ ឬរបួសក្នុងហេតុការណ៍អគ្គីភ័យនេះទេ ខណៈកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត ស្មើនឹង ១០ម៉ែត្រគូប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក