ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះសង្ឃជាច្រើនអង្គគង់នៅវត្តមួយក្នុងខេត្តបាត់ដំបងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងយប់

បាត់ដំបង៖ ព្រះសង្ឃជាច្រើនអង្គគង់នៅវត្តខ្នាចរមាស ក្នុងស្រុកបវេល ត្រូវបាននិមន្តដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទាំងយប់ក្រោយមានអាការ:ព្រះកាយខុសប្លែកពីសភាពធម្មតា កាលពីព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឋិតនៅវត្តខ្នាចរមាស ក្នុងស្រុកបវេល ខេត្តបាត់ដំបង។

ព្រះសង្ឃជាលេខាគង់នៅក្នុងវត្តខាងលើមានសង្ឃដីកាថា ចាប់តាំងពីរសៀលថ្ងៃទី ០១ ខែវិច្ឆិកា មានព្រះសង្ឃគង់ក្នុងវត្តសរុបចំនួន ១៨អង្គ ក្នុងចំណោមព្រះសង្ឃ ១៥០អង្គ ដែលនិមន្តមកពីបណ្តាខេត្តផ្សេងៗ រួមមាន, ខេត្តក្រចេះ, ខេត្តកំពង់ចាម, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តសៀមរាបផងដែរដើម្បីគង់បន្តការសិក្សាសាលាពុទ្ធិក (បាលី) ហើយចាប់ផ្តើមមានអាការ:ប្រហាក់ប្រហែលគ្នា ដោយអង្គនីមួយៗខ្លះកើតមានអាការ:ថប់ដង្ហើម និងក្តៅខ្លួនខ្លាំងរហូតដល់ទ្រាំលែងបានស្រែកយំ ទោះជាឆាន់ថ្នាំ ត្រជាក់បានបន្តិចក៏ក្តៅឡើងវិញ។

ព្រះសង្ឃដដែលបានមានសង្ឃដីកាបន្ថែមថា÷ ដោយឃើញអំពីអាការៈបែបនេះព្រះអង្គក៏បានទាក់ទងនាំយករថយន្តមកដឹកនិមន្តព្រះសង្ឃទាំង ១៨អង្គបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យយកឈាមដើម្បីវិភាគ ហើយ រហូតនៅវេលាម៉ោង ១០និង២០នាទី ព្រឹកថ្ងៃទី០២ វិច្ឆិកា នេះ ទើបទទួលបានលទ្ធផលថា ក្នុងចំណោមព្រះសង្ឃទាំង ១៨អង្គខាងលើ ក្នុងនោះ ៤អង្គបង្ហាញថា (គ្រុនឈាម) ក្រៅពីនោះ (រលាកបំពង់ក) និងប៉ុន្មានអង្គទៀតមានអាការៈប្រហែលគ្រុនឈាមដែរ ហើយនៅព្រឹកនេះដែរព្រះសង្ឃចំនួន ៣អង្គបន្ថែមទៀតត្រូវបានបញ្ជូនមកកាន់មន្ទីរ ដែលរហូតមកដល់ពេលនេះសរុបមានចំនួន ២១អង្គដែលមានអាការៈដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក