ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ម្ចាស់រថយន្ត BMW i8 បើកបំពានភ្លើងស្តុប និងព្យាយាមគេចខ្លួនក្រោយបង្កគ្រោះថ្នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើប BMW i8 និងរថយន្តហាយឡែនដឺ កើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបទេពផន ស្ថិតក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក ក្រោយម្ចាស់រថយន្ត BMW i8 បើកបំពានភ្លើងស្តុប។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ឱ្យដឹងថា គេបានឃើញរថយន្តសេរីទំនើបមួយគ្រឿង ម៉ាក BMW i8 ពណ៌ស អត់មានស្លាកលេខ បើកបរដោយ នារីម្នាក់ដែលគេស្គាល់ថាជា មេតុងទីន និងអ្នកលក់អនឡាញ ឈ្មោះ ម៉ូលីកា បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បំពានភ្លើងសញ្ញាមិនប្រយ័ត្ន ក៏បុកគ្នាជាមួយរថយន្ត ហាយឡេនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1503 ដែលកំពុងធ្វើដំណើរឆ្លងផ្លូវ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។

គួរឱ្យដឹងថា រថយន្តសេរីទំនើប BMW i8 បានបែកកញ្ចក់ខាងមុខផ្នែកតៃកុង និងខូចខាតផ្នែកខាងមុខខាងឆ្វេង និងផ្ទុះពោងការពារសុវត្ថិភាពស្ទើរគ្រប់កន្លែង។ រីឯរថយន្តហាយឡេនដឺ ខូចខាតផ្នែកខាងក្រោយខាងឆ្វេង ព្រមទាំងបែកកង់ក្រោយខាងឆ្វេង។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺមិនមានអ្នករងរបួសនោះឡើយ ដោយ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងបានប្រគល់រថយន្តឱ្យទៅភាគីទាំងសងខាង ដើម្បីធ្វើការដោះស្រាយគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក