ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: កម្ពុជាត្រៀមបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊ែលឡិនស្គី ថាកម្ពុជាគ្រោងនឹងបញ្ជូនអ្នកដោះមីនដើម្បីទៅជួយបណ្ដុះបណ្ដាលដល់ប្រទេសដែលកំពុងញ៉ាំញីជាមួយសង្គ្រាមមួយនេះ។ 

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។

លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ។

ជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនទស្សវត្ស បច្ចុប្បន្នអាចចាត់ជាប្រទេសមួយដែលមានជំនាញក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះ។ កម្ពុជាគ្រោងលុបបំបាត់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ ផងដែរ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក