ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

ប្រធានាធិបតីអ៊ុយក្រែនអរគុណសម្ដេចតេជោដែលគាំទ្រការគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺលែនស្គី បានផ្ញើសារអរគុណនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលប្រកាន់ជំហរគាំទ្រការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន។ នេះបើតាមការបង្ហោះរបស់លោកសេឡែនស្គីនៅលើ twitter ផ្លូវការរបស់លោកនាយប់ថ្ងៃទី០១ ខែវិច្ឆិកានេះ។ 

ការបង្ហោះរបស់លោកហ្សឺលែនស្គី គឺបន្ទាប់ពីលោកបានជួបពិភាក្សាតាមទូរសព្ទជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលម៉ោង ៤រសៀល ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អ៊ុយក្រែន ក៏ដូចជាអាស៊ាន-អ៊ុយក្រែន។ 

កម្ពុជាគឺជាប្រទេសមួយដែលជំទាស់ជានិច្ចលើការឈ្លានពានរបស់រុស្ស៉ីនេះដោយបង្ហាញឡើងតាមរយៈការបោះឆ្នោតប្រឆាំងការលុកលុយ និងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន ទោះជាយ៉ាងប្រទេសកម្ពុជាក៏មិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរដោយចាត់ទុកថាសកម្មភាពទណ្ឌកម្មលើរុស្ស៊ីនឹងបង្ករការខាតបង់កាន់តែខ្លាំង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក