ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនលោក ស៊ី ជីនពីង អបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនីស្តចិន

ភ្នំពេញ: កាលពីថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោក ស៊ី ជីនភីង និងប្រជាជនចិន ក្នុងឱកាសដ៏មហោឡារិក និងសប្បាយរីករាយនៃការប្រារព្ធខួបលើកទី ១០០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនីស្តចិន។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងឱកាសដ៏រីករាយនេះ សូមអបអរសាទរចំពោះ លោក ស៊ី ជីនភីង ដែលទទួលបាននូវការគាំទ្រនិងសេចក្តីទុកចិត្ត ដ៏ច្រើនលើសលប់ពីគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និងវិបុលភាព ទោះបីប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងមានជនជាតិភាគតិចផ្សេងៗគ្នាជាច្រើនក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរអស់ពីដួងចិត្តជូនគណបក្សកុម្មុយនីស្តចិន ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការខិតខំប្រឹងប្រែងអស់រយៈពេល១០០ឆ្នាំកន្លងមកនេះ។ ប្រទេសចិន បានក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក និងជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេបង្អស់ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (អសប) ស្តីពីការលុបបំបាត់ភាពក្រីក្រ មុនកាលកំណត់របស់ អ.ស.ប នៅឆ្នាំ ២០៣០។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាព និងគំនិតផ្តួចផ្តើម ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជម្រុញ និងផ្សព្វផ្សាយនូវនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ចិន និងបានជះឥទ្ធិពលដល់អនាគតនៃទំនាក់ទំនងអន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថាសម្ដេចមានជំនឿយ៉ាងមុតមាំចំពោះគណបក្សកុម្មុយនីស្តចិននឹងសម្រេចបាននូវគោលដៅ ១០០ឆ្នាំទី២ របស់ខ្លួនក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនានៅឆ្នាំ២០៤៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក