ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចិននឹងធ្វើដំណើរមកចូលរួមប្រជុំអាស៊ាននៅកម្ពុជាក្នុងសប្ដាហ៍ក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឃើជាំង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញសប្តាហ៍ក្រោយ។

យោងតាមការចុះផ្សាយរបស់គណបក្សប្រជាជនកម្ពុជាឱ្យដឹងថា ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការកោតសរសើរចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងមានកិត្តិយសក្នុងការជូនដំណឹង និងស្នើសុំជូនចំពោះការរៀបចំសារព័ត៌មានខាងក្រោមទាក់ទងនឹងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រី Li Keqiang ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

ព័ត៌មានលម្អិតនៃកម្មវិធីរបស់លោកក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា មិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការនៅឡើយទេ ប៉ុន្តែនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាលោក លី ឃើជាំង នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក្នុងឱកាសនោះសម្ដេចនឹងជួបពិភាក្សាការងារនៅថ្ងៃទី៩ វិច្ឆិកា ជាមួយលោកផងដែរ។ នេះបើតាមការបញ្ជាក់ដោយសម្ដេចតេជោក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោក លី ឃើជាំង នឹងស្ថិតក្នុងចំណោមប្រមុខរដ្ឋាភិបាល/រដ្ឋ ដើម្បីមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាមុនកិច្ចប្រជុំកំពូលអាស៊ាន រួមមាននាយករដ្ឋមន្ត្រីវៀតណាម ស៊ុលតង់ប្រ៊ុយណេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក