ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត លើកឡើងពីភាពរឹងមាំនៃការជួយគាំទ្រគ្នារវាងអង្គភាពយោធានិងស៊ីវិល

ព្រះសីហនុ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងពីភាពចាំបាច់និងរឹងមាំនៃការជួយគាំទ្រគ្នារវាងអង្គភាពយោធា និងអង្គភាពស៊ីវិល ដោយថានេះគឺជាកម្លាំងស្នូលនៃខឿនការពារជាតិយ៉ាងសំខាន់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ២ខ្នង និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា យន្តការនៃការគាំទ្រគ្នារវាងស្ថាប័នទាំងពីរនេះគឺជាគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យយោធា និងប្រជាជនមានចំណងសាមគ្គីគ្នាយ៉ាងស្អិតរមួត។

លោកថា៖ «តាមរយៈយន្តការនេះ ស្ថាប័ន-អង្គភាពស៊ីវិលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដល់អង្គភាពកងទ័ព ក្នុងនាមជាសមរភូមិក្រោយដែលគាំទ្រជានិច្ចដល់ការបំពេញភារកិច្ចការពារជាតិ មាតុភូមិរបស់កងទ័ព។ មួយវិញទៀត នេះក៏ជាសក្ខីភាពនៃចំណងសាមគ្គីភាពស្អិតរមួត និងមិនអាចកាត់ផ្តាច់បានរវាងកងទ័ព និងប្រជាជនតាំងពីដើមរៀងមក»

ក្នុងឱកាសនេះផងដែរលោកក៏បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។

ឈរលើស្មារតីនេះ និងអនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។

លោកបន្ថែមថា៖ «ក្នុងន័យនេះ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សម្រាប់គ្រប់ជំនាន់តទៅមុខ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក