ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន រម្លឹកខួប ១ឆ្នាំនៃការបើកដំណើរការសេដ្ឋកិច្ច-សង្គមកម្ពុជាឡើងវិញ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ្យដឹងថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាថ្ងៃដែលប្រជាជនទាំងអស់ បានវិលត្រឡប់ទៅរកការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសម្ដេចតេជោ ជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាទាំង២លើក គឺលើកទី១ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងលើកទី២ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លិខិតសាទរគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការប្រទេសឡើងវិញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានសម្ដែងការគោរពដឹងគុណចំពោះ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងការដែលធ្វើឱ្យជីវិតប្រជាជនកម្ពុជា ត្រូវ បានសង្គ្រោះទាន់ពេលវេលាពីជ្រោះមរណៈនៃការរាតត្បាតជាសាកលនៃវីរុសកូវីដ-១៩។

អ្នកស្រីថា៖ «ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាថ្ងៃគម្រប់មួយឆ្នាំនៃការបើកដំណើរការសេដ្ឋកិច្ច-សង្គមកម្ពុជា ឡើងវិញ ហើយក៏ជាថ្ងៃដែលយើងទាំងអស់គ្នា បានចងចាំថា វត្តមានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺជាអាយុជីវិតរបស់យើងទាំងអស់គ្នា ប្រសិនបើគ្មានសម្ដេចតេជោដឹកនាំទេនោះ យើងទាំងអស់គ្នា នឹងមិនអាចបាន រួចផុតពីការសម្លាប់ដោយសារជំងឺកូវីដ-១៩ វាយលុកខ្លាំងក្លាដែរ»។

ជាមួយគ្នានោះ អ្នកស្រី ឱ្យដឹងបន្ថែមថា កម្ពុជាបានទទួលចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ បានដល់គោលដៅ ១០លាននាក់ សម្រាប់ក្រុមអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលជាគោលដៅបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ មនុស្សចាស់ដែលមានអាយុពី ១០០ឆ្នាំឡើង មានចំនួន ១៤៩នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។

យ៉ាងណាមិញ អ្នកស្រី ឱ វណ្ណឌីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តការពារ និងទទួលយកការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដោយថាវីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ អ្នកស្រីបន្ថែមថា វីរុសអូមីក្រុង កំពុងតែបន្តបម្លែងខ្លួនជាច្រើនជំនាន់ ដោយកាលពីពេលថ្មីៗនេះ គឺមានការរកឃើញនូវវីរុសអូមីក្រុងបម្លែងថ្មីឈ្មោះថា XBB ដែលកំពុងតែឆ្លងនៅតាមបណ្តាប្រទេសចំនួន ៣៥ប្រទេស និង BQ1 ចំនួន ៦៥ប្រទេស។

អ្នកស្រីថា៖ «ដូច្នេះ សូមបងប្អូនទាំងអស់ បន្តប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការការពារ ជាពិសេស ៣កុំ ៣ការពារ និងទៅទទួលយកវាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីរក្សាបាននូវភាពស៊ាំបុគ្គល និងសហគមន៍ ក៏ដូចជា ធានានូវនិរន្តភាព ក្នងការរស់នៅប្រចាំថ្ងៃ តាមគន្លងប្រក្រតីភាពថ្មី របស់បងប្អូនប្រជាពលរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក