ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីរម្លឹកឱ្យស្ថាប័នរដ្ឋនិងឯកជន មានគោលការណ៍ទទួលយកជនមានពិការភាពចូលធ្វើការ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដល់ស្ថាប័នរដ្ឋ និងឯកជនឱ្យមានគោលការណ៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជ្រើសរើសជនមានពិការភាពចូលធ្វើការក្នុងស្ថាប័នខ្លួន ខណៈលើកទឹកចិត្តដល់ជនមានពិការភាពរាងកាយកុំអស់សង្ឃឹម និងត្រូវខំប្រឹងប្រែងសិក្សាបន្តទៀត។

ថ្លែងក្នុងពីធីប្រគល់សញ្ញាបត្រជននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ថា៖ «អរគុណណាស់! ប្រឹងប្រែងរៀន យើងពិការតែរូបកាយ តែយើងមិនពិការសសៃប្រសាទទេ។ អ្នកខ្លះរូបរាងល្អតែពិការសរសៃប្រសាទ»

ជាមួយគ្នានេះសម្ដេចតេជោបានមានប្រសាសន៍បន្ថែមដោយអំពាវនាវឱ្យស្ថាប័នរដ្ឋទទួលយកជនមានពិការភាពចូលធ្វើការក្នុងស្ថាប័នរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ ២% និងវិស័យឯកជន ត្រូវយក ១%។

សម្ដេចតេជោថា៖ «ខ្ញុំមកចែកសញ្ញាបត្រប៉ុន្មានលើកតែងតែជួបនិស្សិតពិការ អញ្ចឹងទេនិស្សិតទាំងអស់នោះអាចនឹងក្លាយជាមន្ត្រីរបស់យើងបញ្ចូលក្នុងក្របខណ្ឌសម្រាប់ការទទួលបានការងារធ្វើ។ នេះជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជនពិការ»

បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង ៦៨ម៉ឺននាក់ ស្មើនឹង ៤,៩ភាគរយនៃប្រជាជនសរុប ១៦លាននាក់៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក