ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋ និងបណ្តាសមាជិក និងអ្នកគាំទ្របក្សនីមួយៗ ត្រូវទៅចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសបណ្តាគណបក្សនីមួយៗ ត្រូវជំរុញឱ្យសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សខ្លួន ទៅចុះឈ្មោះបោះឆ្នោតដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតីកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចតេជោ បានអំពាវនាវបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាង៦ពាន់នាក់នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវម្តងទៀត ឱ្យពលរដ្ឋគ្រប់នន្និការនយោបាយឱ្យទៅចុះឈ្មោះបោះឆ្នោត [..]។ កុំឱ្យដល់តែពេលថា ខ្ញុំគាំទ្រគណបក្សនេះ តែអត់មានឈ្មោះបោះឆ្នោត»។

រយៈពេល ១២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោតថ្មី។ ជាមួយគ្នានោះមានពលរដ្ឋជាង ១ម៉ឺននាក់បានកែតម្រូវទន្និន័យ។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីមានជាង ៤ម៉ឺននាក់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់រយៈពេល ៥០ថ្ងៃ ពោលចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃចុងសប្តាហ៍ ឱ្យពលរដ្ឋទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំពោះពលរដ្ឋដែលគ្រប់អាយុ និងពលរដ្ឋដែលមិនទាន់ចុះឈ្មោះនៅតាមសាលាឃុំសង្កាត់៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក