លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

BREAKING NEWS : ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់បែកចំនួន ០១គ្រាប់ បណ្ដាលឱ្យស្លាប់និងរងរបួសមនុស្សចំនួន០៣នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) យ៉ាងហោចណាស់មានកុមារម្នាក់ឈ្មោះ ពឿន ពៅ អាយុ១២ឆ្នាំ បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ និងបុរស ២នាក់ទៀតរងរបួសដោយឧបទ្ទហេតុផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន០១គ្រាប់ រសៀលនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចខាងកើតភូមិត្រពាំងព្រីង ចម្ងាយ២០០ម៉ែត្រ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅលើដីឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ។

បុរសវ័យជំទង់ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ បានត្រូវរបួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ឯបុរសវ័យចំណាស់ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ របួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ ជនរងគ្រោះទាំង៣ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ នេះបើតាមការឱ្យដឹងពីលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបញ្ជាក់ប្រាប់មកក្រុមការងារ E-ATRS នៅល្ងាចនេះ។

បើតាមការឱ្យដឹងបន្ថែមពីស្នងការនរគបាលខេត្តខេត្តត្បូងឃ្មុំ ករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន ០១គ្រាប់នេះ បានកើតឡើងដោយមូលហេតុ ជងរងគ្រោះខាងលើបានប្រទះឃើញគ្រាប់បែកនៅកន្លែងភ្ជួរដី  ហើយក៏បានយកគ្រាប់នោះមកដំចាក់យករំសេវ ដែលជាហេតុបណ្តាលឱ្យផ្ទុះរហូតគ្រោះថ្នាក់បាត់បង់ជីវិតកុមារម្នាក់ និងរងរបួសមនុស្សសរុបចំនួន ០៣នាក់តែម្តង ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំលោក ម៉ុន មាគ៌ា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនានា ក្នុងករណីបានប្រទះឃើញសូមរាយការណ៍សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក