ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យក្រសួងបរិស្ថានថា កម្ពុជាលែងមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំខណៈកំពុងពង្រឹងសេដ្ឋកិច្ចមូលដ្ឋានដោយផ្ដល់ជម្រើសថ្មីដល់ពលរដ្ឋ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រ្តា បានលើកឡើងថា កម្ពុជាលែងមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ខណៈក្រសួងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ដល់នូវជម្រើសថ្មីដល់ប្រជាពលរដ្ឋ ក៏ដូចជាតួនាទីរបស់មន្ត្រី សហគមន៍មូលដ្ឋាន និងកិច្ចសហការជាមួយបណ្ដាអង្គការក្រៅរដ្ឋភិបាល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រ្តា ឱ្យដឹងថា បទល្មើសព្រៃឈើនៅកម្ពុជាមានថមថយនិងក្នុងទ្រង់ទ្រាយ ខណៈក្រសួងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ដល់នូវជម្រើសថ្មីដល់ប្រជាពលរដ្ឋ ក៏ដូចជាតួនាទីរបស់មន្ត្រី សហគមន៍មូលដ្ឋាន និងកិច្ចសហការជាមួយបណ្ដាអង្គការក្រៅរដ្ឋភិបាលជាដើម។

លោកមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថា មានបទល្មើសធនធានធម្មជាតិកើតឡើង ពីព្រោះវាអត់ល្អទាំងអស់នោះទេ តែបទល្មើសខ្នាតធំលែងកើតមានទៀតហើយ វានៅបទល្មើសខ្នាតតូច»។

ជាមួយគ្នា លោក នេត ភក្រ្តា ឱ្យដឹងបន្ថែមថា កិច្ចការងារក្នុងការលុបបំបាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំបានកើតឡើងចេញពីការអនុវត្តច្បាប់ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ដល់នូវជម្រើសថ្មីដល់ប្រជាពលរដ្ឋ។ ក្នុងនោះ លោកបន្ថែមថា កត្តាដែលបណ្ដាលឱ្យពលរដ្ឋនៅបន្តការកាប់ព្រៃឈើខ្នាតតូចនោះគឺដោយសារតែតម្រូវការប្រចាំថ្ងៃ និងដើម្បីបំពេញក្រពះជាដើម។

លោកថា៖ «តែយើងក៏អាចចោទសួរថាតើការចូលកាប់ឈើបទល្មើសខ្នាតតូចនេះ វាកើតឡើងដោយសារអ្វី? គឺបញ្ហាក្រពះ តម្រូវការប្រចាំថ្ងៃជីវភាព»។

ទាក់ទិននឹងករណីនេះ លោកថា ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់នូវជម្រើសថ្មី មុខរបរ ចំណូលដល់ពលរដ្ឋ ទើបធ្វើឱ្យកម្ពុជាអាចបោះជំហានលើឆាកអន្តរជាតិនិងមានការទទួលស្គាល់ពីសំណាក់ពិភពលោក ថាជាប្រទេសដែលទទួលបានជោគជ័យទៅលើការងារប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិ។

យ៉ាងណាមិញ លោកបន្ថែមថា ទោះបីជាវាមិនទាន់ល្អឥតខ្ចោះ ប៉ុន្តែវាបានមានភាពល្អប្រសើរ ដោយកិច្ចការងារនេះ ក្រសួងនឹងបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងតួនាទីរបស់មន្ត្រី តួនាទីរបស់សហគមន៍មូលដ្ឋាន និងកិច្ចសហការជាមួយបណ្ដាអង្គការក្រៅរដ្ឋភិបាលដែលធ្វើការងារអភិរក្ស និងដៃគូអភិវឌ្ឍក្នុងការប្រមូល និងកៀរគរដើម្បីឱ្យកម្ពុជាមានធនធានគ្រប់គ្រាន់កាន់តែច្រើនឡើងថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក