ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យនឹងចុះត្រជាក់ដល់១៧អង្សា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តចំនួន៤ គឺខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ នឹងចុះត្រជាក់១៨ ដល់១៧អង្សា។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បណ្តាខេត្តនឹងមានមិនភ្លៀងធ្លាក់ឡើយ បើមានគឺមានតិចតួចប៉ុណ្ណោះ។

អាកាសធាតុចុះត្រជាក់នេះដោយសារកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។

តំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមាពី ២១-២៣អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣១-៣៣អង្សា។ នៅតំបន់ទំនាបកណ្តាលនឹងមិនមានភ្លៀងធ្លាក់ទេ តែបើមាន គឺមានតិចតួចប៉ុណ្ណោះ។

ចំពោះនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២០-២២អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សា។ នៅតំបន់នោះមិនមានភ្លៀងធ្លាក់ទេ។ ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តាខេត្តមួយចំនួនមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសីតុណ្ហភាពអប្បបរមាមានពី១៧-១៨ អង្សា។

ចំណែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២១-២៣ និងមានសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សា។ ជាមួយគ្នានេះមិនមានភ្លៀងធ្លាក់ បើមានក៏តិចតួចតែប៉ុណ្ណោះ។

ក្រសួងសូមអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក