នាយករដ្ឋមន្ត្រីសុំការអភ័យទោសពីប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញខណៈដែលរដ្ឋត្រូវការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសុំការអភ័យទោសពីពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាត្រូវរៀបចំនៅភ្នំពេញនឹងមានការបិទផ្លូវមួយចំនួននៅក្នុងពេលដែលគណៈប្រតិភូនៃប្រទេសជាមិត្តអញ្ជើញមកចូលរួម។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ការបិទផ្លូវមួយចំនួនគឺដើម្បីការពារសុវត្ថិភាព ក៏ដូចជាបញ្ជៀសនូវការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
សម្ដេចតេជោថានេះជាមុខមាត់របស់កម្ពុជា និងសង្ឃឹមថាពលរដ្ឋនឹងយោគយល់។
គួរឲ្យដឹងផងដែរថាកិច្ចប្រជុំកំពូលអាស៊ាននឹងធ្វើឡើងចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
PHOTO: KOK KY