ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ថ្ងៃជ័យជំនះ ៧មករា ជារបស់ប្រជាជនកម្ពុជាទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាថ្ងៃជ័យជម្នះ ៧មករា មិនមែនជាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែជាជ័យជំនះរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលពីរបបប្រល័យពូជសាសន៍។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ជ័យជំនះដែលបានមកនេះគឺបានជួយប្រជាពលរដ្ឋកម្ពុជាពីការសម្លាប់ដោយខ្មែរក្រហម។ សម្ដេចលើកឡើងថា បើសិនជាយឺតពេលតែ ៣ខែទៀត ប្រជាពលរដ្ឋខ្មែរប្រាកដជាស្លាប់កាន់តែច្រើន។ 

ដោយសារតែមិនអាចបន្តមើល ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដោយបនប្រល័យពូជសាសន៍ខ្មែរក្រហម សម្ដេចតេជោ បានភៀសខ្លួនទៅបទេសប្រទេសវៀតណាមដើម្បីស្នើសុំជំនួយវ៉ៃផ្ដួលរំលំរបបខ្មែរក្រហមរហូតដល់ទទួលបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះនេះហើយដែលជួយសង្គ្រោះពលរដ្ឋកម្ពុជាពីការសម្លាប់ និងធ្វើឲ្យកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍន៍ខ្លួននិងមានសន្តិភាពដូចបច្ចុប្បន្ន៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក