ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវជនកម្ពុជាមានសំណាងដែលកើតក្នុងសម័យដែលគ្មានសង្គ្រាម

ភ្នំពេញ៖ យុវជនកម្ពជាមានសំណាងក្នុងពេលដែលប្រទេសមានសន្ដិភាពដូចបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

សម្ដេចតេជោ បានលើកឡើងថា ហេតុដោយសារកម្ពុជាមានសន្តិភាពដូចបច្ចុប្បន្ននេះទើបធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ខ្លួន និងផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការសិក្សារៀនសូត្រ។ សម្ដេចតេជោ ក៏បានរម្លឹកទៅកាន់សម័យសង្គ្រាមដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងបានបង្ហាញនូវទិដ្ឋភាពបច្ចុប្បន្ននៅប្រទេសអ៊ុយក្រែនផងដែរ។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សម្ដេចនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺលែនស្គី ផងដែរនៅរសៀលម៉ោង៤ ថ្ងៃទី០១ ខែវិច្ឆិកានេះ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក