ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តដល់វិស័យឯកជនស្វែងរកទីផ្សារស្រូវពូជដល់កសិករ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា បានដឹកនាំកិច្ចប្រជុំមួយនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ដើម្បីជួបប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ ជាមួយតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា។

កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្មពាក់ព័ន្ធនឹងការផលិតពូជស្រូវ ព្រមទាំងប្រធានមន្ទីរកសិកម្មនៅខេត្តពាក់ព័ន្ធ និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Mekong Oryza Trading Co., Ltd។

ក្នុងកិច្ចប្រជុំនោះលោក ឌិត ទីណា បានលើកឡើងពីរបៀបវារៈដែលជាអាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់ មានអត្រាដំណុះគ្រាប់ក្នុងស្រែខ្ពស់ លឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺនិងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។

ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធដើម្បីផ្គត់ផ្គង់នៅលើទីផ្សារសម្រាប់កសិករ។

បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងអាចធានាបាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។

នៅក្នុងផែនការផលិតពូជស្រូវសុទ្ធនេះដែរលោករដ្ឋមន្ដ្រី ឌិត ទីណា បានថ្លែងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។

អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស ដោយលោក ឌិត ទីណា ស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការទីផ្សារ។ ចំពោះការងារនេះ លោកឧកញ៉ា ហ៊ុន ឡាក់ បានស្នើដល់ឯកឧត្តមរដ្ឋមន្ដ្រី ជួយសម្រួលខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញកសិករ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារដែលមានសក្ដានុពលថ្មីៗបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក