ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកសារព័ត៌មានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានសរុបជាង ១ ៥០០នាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ អ្នកសារព័ត៌មានដែលបានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សរុប ១ ៥២៥នាក់ ដែលមកពី ៣១ប្រទេស ក្នុងនោះអ្នកសារព័ត៌មានមកពីប្រទេសជប៉ុនឈរក្នុងលំដាប់ទី២ បន្ទាប់ពីកម្ពុជា។

អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មានលោក ផុស សុវណ្ណ បានឱ្យដឹងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថាសម្រាប់អ្នកសារព័ត៌មានសរុប ១ ៥២៥នាក់ អ្នកចុះឈ្មោះបានជោគជ័យសរុបចំនួន ១ ៣៤៨នាក់ ស្រី ៣១០នាក់ (បរទេសចំនួន ៨១៣នាក់ ស្រី ២២៣នាក់ និងមន្ត្រីក្រសួងព័ត៌មានចំនួន ២៤៧នាក់ ស្រី ៥៣នាក់)។ ឯកឧត្ដមបានលើកឡើងថា ក្នុងចំណោម ៣១ប្រទេស ចំនួនអ្នកសារព័ត៌មានដែលចុះឈ្មោះច្រើន រួមមាន កម្ពុជា ៥៣៥នាក់, ជប៉ុន ១៦៦នាក់, កូរ៉េខាងត្បូង ១៣៤នាក់ និងសហរដ្ឋអាមេរិក ១០០នាក់។

ជាមួយគ្នានេះដែរ ចំពោះអ្នកសារព័ត៌មានដែលត្រូវបានបដិសេធសរុបចំនួន ៧៨នាក់ ដែលបំពេញមិនត្រឹមត្រូវតាមលក្ខខណ្ឌដូចចែងខាងលើ (រាល់អ្នកដែលត្រូវបដិសេដ នឹងបានទទួលអ៉ីម៉ែលបញ្ជាក់ពីកំហុស ដើម្បីឱ្យកែតម្រូវ)។ ចំណែកអ្នកសារព័ត៌មានចំនួន ៩៩រូប ក្រុមការងារមិនទាន់ពិនិត្យចុងក្រោយ (អនឡាញក្នុងស្រុកចំនួន ២៧រូប)៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក