ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ស្នើដល់អ្នករកស៊ីបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើដល់សហគ្រិនទាំងអស់សូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដោយថារាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសចំណេះដឹងទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ រួមទាំងការស្វែងរកទីផ្សារនៅក្រៅប្រទេសជូនផងដែរ។

ថ្លែងក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សហគ្រាសអាជីវកម្មគឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ ដូច្នេះគោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។

លោកបន្ថែមថា៖ «មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយ ការជួយជម្រុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ»

ស្របនឹងឱកាសនៃការប្រារព្ធខួបទី១៣ ឆ្នាំ នៃការបង្កើត CEO Master Club លោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលសហគ្រិនភាពដែលមានទស្សនវិស័យ និងបេសកកម្មប្រកបដោយគុណតម្លៃជាក់ស្តែង ពោលគឺ ការកសាង និងការពង្រឹងសមត្ថភាព អ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ គ្រប់គ្រង និងចាត់ចែងសា្ថប័នអាជីវកម្មពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារអន្តរជាតិ ដោយធានាបាននូវវឌ្ឍនភាពអាជីវកម្មប្រសើររឹងមាំ និងលឿនឆ្ពោះទៅមុខ ព្រមជាមួយនឹងការជួយបង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន-សហគ្រាសកម្ពុជានៅលើទីឆាកអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក