រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

លោក ហ៊ុន ម៉ានី ចួលរួមរៀបចំពិធីឧទ្ទិសមហាកុសលថ្វាយវិញ្ញាណក្ខ័ន្ទព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី និងភរិយា បានចូលរួមជាមួយព្រះញាតិវង្សានុវង្សព្រះបរមរតនកោដ្ឋ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ជួបជុំគ្នានៅព្រះមណ្ឌបព្រះបរមរូប រៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០អង្គ ដើម្បីឧទ្ទិសមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ។

ពិធីនេះធ្វើឡើងក្នុងខួបទី១០០ព្រះវស្សា នៃថ្ងៃប្រសូត្រ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះថា៖ ថ្វីត្បិតព្រះវរកាយព្រះអង្គបានចាកឆ្ងាយពីកូនចៅ ចៅទួតក៏ពិតមែន ក៏ព្រះមហាករុណាទិគុណ និងស្នាព្រះហស្ថក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ និងកសាងជាតិនៅស្ថិតក្នុងការក្រអៅបេះដូងទូលព្រះបង្គំយើងខ្ញុំជាដរាប។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីថ្លែងអំណរព្រះរាជគុណ ប្រកបដោយកត្តញ្ញូកតវេទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដែលទ្រង់សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិមុទិតា រៀបចំព្រះរាជពិធីដ៏ថ្លៃថ្លា ប្រកបដោយអត្ថន័យមួយនេះផងដែរ។

សម្ដេចព្រះនរោត្តម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាបុត្រនៃនៃព្រះបាទ នរោត្តម សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក