ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងឧស្សាហកម្មនឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជាដ៏ធំនៅថ្ងៃទី១១-១៣ ខែវិច្ឆិកា ខាងមុខ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងនៅ The Factory Phnom Penh ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេព្យកោសល្យបច្ចេកវិទ្យា»។

«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់កម្ពុជា ក្រោមការដឹកនាំ រៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនេះគឺជាការៀបចំលើកដំបូងនៅកម្ពុជា ហើយក៏ត្រូវបានធ្វើបញ្ចូលគ្នាជាមួយនឹងព្រឹត្តិការណ៍ CamTech Summit ប្រចាំឆ្នាំផងដែរ។

ពិព័រណ៍នេះត្រូវបានសហការរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការ សេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគម សហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា។

វេទិកានេះធ្វើឡើងក្នុងគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដោយកៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធ មកជួបជុំគ្នា យល់ដឹងបន្ថែមនិង កាន់តែច្បាស់ពីនិន្នាការនិងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ពិភាក្សាពីកាលានុវត្តភាពនិងបញ្ហាប្រឈមនានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះ ព្រមទាំងសម្របនិងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

លើសពីនេះគោលបំណងសំខាន់មួយទៀតរបស់វេទិកានេះ គឺការបន្តប្រមូលធាតុចូលល្អៗ និងជាក់លាក់បន្ថែមក្នុង ដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈមុតស្រួច និងងាយបត់បែន។

វេទិកានេះនឹងមានវាគ្មិនកិត្តិយសជាតិ និងអន្តរជាតិនៃបណ្តានិយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងសមាគមជាច្រើននឹងធ្វើបទបង្ហាញ ជជែកពិភាក្សាគ្នាស៊ីជម្រៅលើប្រធានបទមួយចំនួន ដែលទាក់ទងនឹងធនាគារឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រង សន្តិសុខសាយប័រក្នុង Open Finance និងការដាក់ឱ្យដំណើរការនៃថ្នាល Cambodia Distributed Ledger ជាដើម។

វេទិកានេះក៏នឹងមានការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុក និងតេឡេក្រាមរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក