៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

អគ្គីភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងបំផ្លាញសម្ភារអស់ជាច្រើន

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងដែលស្ថិតនៅផ្លូវលេខ១១ ក្រុម៤ ភូមិចុងថ្នុលខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ៦៦៦ ថាមានអគ្គិភ័យ ភ្លាមៗនោះ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍សង្គ្រោះ។

លោកបានបន្តថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះមិនទាន់ដឹងថាមកពីមូលហេតុអ្វីនៅឡើយ ហើយកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ។

គ្រោះអគ្គីភ័យនោះបានបណ្តាលឱ្យខូចខាតឆេះសម្ភារក្នុងរោងចក្ររួមមាន ម៉ាស៊ីនដេរចំនួន ៣២គ្រឿង, ឆ្នាំងអ៊ុតចំនួន ៨គ្រឿង, ក្រណាត់អស់មួយចំនួន និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ជាមួយគ្នានេះក៏មិនបណ្តាលឱ្យមនុស្សរងរបួសឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យលើទីតាំងនោះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុបចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៩ឡាន ស្មើនឹង ៧៦ម៉ែត្រគូប។ អគ្គិភ័យនោះក៏ត្រូវបានរលត់ទៅវិញនៅវេលាម៉ោង១រសៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក