ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមរំលែកទុក្ខប្រធានាធិបតីកូរ៉េខាងត្បូងចំពោះឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់មនុស្ស ១៥៣នាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េសេអ៊ូល លោក យួន ស៊កយ៉ល ចំពោះឧបទ្ទវហេតុសោកនាដកម្មរត់ជាន់គ្នានៅក្នុងកន្លែងប្រារព្ធពិធីបុណ្យ Halloween នៅក្នុងតំបន់ស៊ីថេរ៉ុន នៃទីក្រុងសេអ៊ូលកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខ សម្តេចតេជោ បានរៀបរាប់ដូច្នេះថា៖ «ខ្ញុំមានការសោកសៅជាខ្លាំងដែលបានទទួលព័ត៌មានអំពីឧបទ្ទវហេតុសោកនាដកម្មនៅក្នុងខណ្ឌស៊ីថេរ៉ុន នៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឱ្យមានស្លាប់ជាច្រើននាក់ និងអ្នករងរបួសក៏ច្រើន»។

សម្តេចតេជោ បានថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រធានាធិបតីកូរ៉េ និងតាមរយៈ ប្រធានាធិបតីកូរ៉េ ជូនចំពោះប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រលាញ់។

ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ហើយសម្តេចសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ ឆាប់បានជាសះស្បើយ។

សូមបញ្ជាក់ថា ក្នុងឧបទ្ទវហេតុសោកនាដកម្មរត់ជាន់គ្នានៅប្រទេសកូរ៉េបានសម្លាប់មនុស្សចំនួន ១៥៣នាក់ ក្នុងនោះមានជនបរទេសចំនួន ២៣នាក់ ប៉ុន្តែមិនមានជនជាតិខ្មែរឡើយ។

ឧបទ្ទវហេតុរត់ជាន់គ្នានេះក៏បានកើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ផងដែរ ដែលបណ្តាលឱ្យមនុស្សចំនួន ១១នាក់បានស្លាប់ ក្នុងនោះមានមន្ត្រីប៉ូលីសចំនួន ២នាក់ផងដែរ នៅក្នុងការប្រគំតន្ត្រីនៅកីឡដ្ឋានក្នុងទីក្រុង Kinshasa ដោយមានតារាចម្រៀងកុងហ្គោ Fally Ipupa ដែលមានមនុស្សចូលរួមចំនួន ៨ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក