ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចផាកពិន័យ និងដកពិន្ទុលើម្ចាស់រថយន្តរេពេញផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ព្រះសីហនុ៖ ម្ចាស់រថយន្តមួយគ្រឿងដែលបានបើកបររេចុះឡើងពេញផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចនៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍កោះហៅមកផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យា។

ក្រោយពីមានវីដេអូបង្ហាញពីការបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវរបស់ម្ចាស់រថយន្តម៉ាក Toyota Prius មន្ត្រីនគរបាលចរាចរណ៍បានកំណត់អត្តសញ្ញាណ និងបានកោះហៅម្ចាស់រថយន្តនោះឱ្យមកទទួលរងការផាកពិន័យ ដកពិន្ទុបណ្ណបើកបរ និងចុះកិច្ចសន្យា។

ម្ចាស់រថយន្តនោះត្រូវបានផាកពិន័យ និងដកបណ្ណបើកបរចំនួន ៤ពិន្ទុ លើចំនួន ២ករណី គឺបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ និងបណ្ណបើកបរផុតសុពលភាព។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាតែលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។

គូសបញ្ជាក់ថា ផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

ចំពោះគន្លងផ្លូវសម្រាប់ជែង។ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

ចំណែកគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។

សូមជម្រាបជូនផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការបើកបរដោយឥតគិតថ្លៃ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនចិនឱ្យបន្តអនុគ្រោះមិនយកថ្លៃលើអ្នកបើកបរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រហូតដល់ចប់ពិធីបុណ្យអុំទូកខាងមុខនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក