ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ចប់ដំណើរជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទុកឲ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបន្ត

ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបញ្ចប់ដំណើរជួបជាមួយនឹងពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នេះធ្វើការជាមួយនឹងអាជ្ញាធរខេត្តដែលមានពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាបន្តវិញ។ ការសម្រេចផ្អាកជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះគឺដោយសារតែសម្ដេចតេជោនិងមានជំនួបជាច្រើនក៏ដូចជាកិច្ចប្រជុំខែវិច្ឆិកា ឆ្នាំ២០២២។ 

នេះបើតាមប្រសាសន៍របស់សម្ដេចតេជោក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តព្រៃវែងព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ 

កម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីប្រទេសព្រុយណេ។ ជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាមានការងារជាច្រើនដែលត្រូវចូលរួមដោះស្រាយរួមមានវិបត្តិបញ្ហាសមុទ្រចិនខាងត្បូង បញ្ហានៃប្រទេសមីយ៉ាន់ម៉ា និងបញ្ហាអន្តរជាតិមួយចំនួនទាក់ទងទៅនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ចជាដើម។ 

កិច្ចប្រជុំកំពូលអាស៊ានដែលជាកិច្ចប្រជុំធំនៃថ្នាក់ដឹកនាំកំពូលរបស់អាស៊ានជាមួយនឹងថ្នាក់ដឹកនាំពិភពលោក និងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក