ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការនគរបាលខេត្តកណ្តាលដាក់ទីបញ្ជាការស្រាលចំនួន ២ទីតាំង ដើម្បីជួយប្រជាពលរដ្ឋក្នុងពិធីប្រណាំងទូក ង

ខេត្តកណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០២២ ថា ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាល ចំនួន ២កន្លែង ចាំទទួលពាក្យបណ្ដឹង ជួយអន្ដរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយពេលមកទស្សនាកម្សាន្ដនេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំផែនការការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ ឲ្យបានសប្បាយរីករាយ។

លោកថា៖ «សូមបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ សប្បាយរីករាយ ឲ្យបានច្រើនកុះករ ។ បើមានបញ្ហាអ្វី សូមទំនាក់ទំនងលេខទូរស័ព្ទ Tel 0977780001»។

ពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២។

ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាព ចំនួន ៧៨៤នាក់។

ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។

ក្នុងពិធីនោះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ។

រដ្ឋបាលខេត្តកណ្តាលអំពាវនាវពលរដ្ឋ ចូលរួមទស្សនាឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើ ដើម្បីញុំាំងឱ្យព្រឹ្តត្តិការណ៍នេះប្រព្រឹត្ដទៅដោយជោគជ័យ។ ជាមួយគ្នាត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងប្រកាន់ខ្ជាប់វិធានការ សុវត្ថិភាព «៣កុំនិង៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយភាពសប្បាយរីករាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក