លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្លិបធំៗពីរនៅអង់គ្លេស តែងតាំងគ្រូបង្វឹកថ្មីព្រមគ្នាត្រៀមរដូវកាលថ្មី Premier League

អង់គ្លេស៖ ក្លិបបាល់ទាត់ Tottenham Hotspurs បានស្វែងរកឃើញគ្រូបង្វឹកថ្មីរបស់ខ្លួនបានជាផ្លូវការហើយ ពោលគឺលោក Nuno Espirito Santo ក្រោយពេលដែល Spurs បានបរាជ័យក្នុងការចរចានាំយកគ្រូបង្វឹកថ្មីមកដឹកនាំជាបន្តបន្ទាប់។ លោក Nuno Espirito Santo គឺជាអតីតគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Wolverhampton ដែលបានដឹកនាំក្លិបនេះឡើងមកពីក្របខណ្ឌលីគទី២ Championship នៅឆ្នាំ២០១៧ ហើយបន្តរក្សាខ្លួននៅក្នុងក្របខណ្ឌកំពូលអង់គ្លេសរហូតមកដល់បច្ចុប្បន្ន មុនពេលដែលលោក Nuno បានសម្រេចចិត្តចាកចេញក្រោយចប់រដូវកាលមុន។

មុនឈានដល់កិច្ចព្រមព្រៀងជាមួយលោក Nuno ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះ បានទាក់ទងទៅកាន់គ្រូបង្វឹកជាច្រើនដូចជា លោក Julian Nagelsmann, Eric ten Hag, Antonio Conte និងចុងក្រោយគេគឺចរចាជាមួយអតីតគ្រូបង្វឹក AS Roma លោក Paulo Foncesca ផងដែរតែមិនបានទទួលជោគជ័យឡើយ។

ដោយឡែក កាលពីម្សិលមិញនេះដែរ ក្លិបបាល់ទាត់ Everton ក៏បានប្រកាសពីអ្នកចាត់ការថ្មីរបស់ខ្លួនផងដែរ ពោលគឺជាអតីតអ្នកចាត់ការក្លិបគូប្រជែងស្លាប់រស់ Liverpool, លោក Rafael Benitez ក្រោយចាយពេលចរចាអស់ពីរសប្តាហ៍កន្លងមក។ គួរបញ្ជាក់ថា ការមកដល់របស់លោក Rafael Benitez នេះ គឺដើម្បីជំនួសដំណែងរបស់អ្នកចាត់ការវ័យ ៦២ឆ្នាំ សញ្ជាតិអ៊ីតាលី Carlo Ancelotti ដែលបានចាកចេញទៅដឹកនាំក្លិបអេស្ប៉ាញ Real Madrid។ Rafael Benitez មិនទទួលបានការពេញចិត្តពីអ្នកគាំទ្ររបស់ Everton ឡើយ ដោយសារតែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់បាននិយាយមើលងាយ Everton ថាជាក្លិបតូចតាចមួយអំឡុងពេលលោកដឹកនាំ Liverpool កាលពីឆ្នាំ ២០០៧។

គួរបញ្ជាក់ថា អ្នកចាត់ការទាំងពីរ នឹងចាប់ផ្តើមយុទ្ធនាការដឹកនាំក្រុមរៀងៗខ្លួនក្នុងរដូវកាលថ្មីនៃក្របខណ្ឌ English Premier League ដោយលោក Nuno Espirito Santo នឹងត្រូវធ្វើការងារធ្ងន់ទទួលស្វាគមន៍ក្រុមការពារតំណែងជើងឯក Manchester City ថ្ងៃទី១៥ ខែសីហា នៅកីឡដ្ឋាន New Tottenham Hotspurs ខណៈលោក Rafael Benitez នឹងត្រូវបើកទ្វារកីឡដ្ឋាន Goodison Park ទទួលស្វាគមន៍ Southampton នៅថ្ងៃទី១៤ ខែសីហាខាងមុខនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក