ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជានឹងជួបពិភាក្សាការងារតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា

កំពង់ធំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងជួបពិភាក្សាការងារតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។

សម្តេចបានថ្លែងបែបនេះក្នុងពិធីជួបចែកពូជស្រូវ និងស្បៀងអាហារដល់ពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តកំពង់ធំជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សម្តេចបានថែ្លងថា៖ «ថ្ងៃទី០១ ខែវិច្ឆិកា ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនពិភាក្សាគ្នាតាមទូរសព្ទ ខ្ញុំទុកឱ្យគាត់រើស (ម៉ោង និងថ្ងៃ) ដោយសារតែអ៊ុយក្រែនខុសគ្នាដល់ទៅ ៤ម៉ោង អ៊ីចឹងទេខ្ញុំដាក់ ម៉ោង ៤រសៀល ឬម៉ោង ៣រសៀល បើដាក់ម៉ោង ៤ គឺវាត្រូវនឹងម៉ោងថ្ងៃត្រង់នៅនោះ (អ៊ុយក្រែន)។ ដោយសារខ្ញុំនេះជាប្រធានអាស៊ាន អ៊ីចឹងកិច្ចការគាត់ក៏ចង់មានទំនាក់ទំនង គាត់ស្នើ ហើយអ៊ុយក្រែនអាចមកចុះហត្ថលេខា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អាចមកចុះ ហើយនឹងអេស្បាញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង មិត្តភាពសហប្រតិបត្តិការអាស៊ីអាគ្នេយ៍»។

ជាមួយគ្នានេះ សម្តេចក៏បានអញ្ជើញលោកប្រធានាធិបតីរុស្ស៊ីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខដែរ ប៉ុន្តែលោកមិនទាន់ឆ្លើយតបនៅឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក