ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានព្រឹទ្ធសភាថ្វាយសារលិខិតថ្វាយព្រះពរខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្តេចភក្តី សាយ ឈុំ បានថ្វាយលិខិតជូនព្រះពរ និងសេចក្ដីអំណរសាទរចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

សារលិខិតថ្វាយព្រះពរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ប្រធានព្រឹទ្ធសភា ឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី លោកសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ ដល់ព្រះមហាក្សត្រទូល សូមព្រះបរមរាជានុញ្ញាត សម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ប្រកបដោយ ទសពិធរាជធម៌របស់ព្រះអង្គ ក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំសិក្សាធិការ សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងកិច្ចការបរទេស ហើយព្រះករុណាថ្លៃវិសេស ក៏បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យកសាងសមិទ្ធផលសង្គមជាច្រើន ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍមាតុភូមិជាទីស្នេហាឱ្យមានការរីកចម្រើន ជឿនលឿនឆាប់រហ័ស។

ជាមួយគ្នានេះសូមឱ្យព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតលំឱនកាយ វាចាចិត្ត ក្រាបបង្គំអភិវន្ទសម្តែងថ្វាយព្រះសព្ទសាធុការ ពរជ័យ សិរីវឌ្ឍនា មហាប្រសើរគ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស និងសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង ជាភិយ្យោភាពតរៀងទៅ។

បន្ថែមពីនេះ ប្រធានព្រឹទ្ធសភាបានបន្តថា៖ «ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំង ឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញាតិវង្សានុវង្ស សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង បួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ»៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក