កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុនទទួលបានជ័យលាភីលេខ១ នៃការប្រកួតក្រោមប្រធាន "ផ្សាររាត្រីទេសចរណ៍សម្រាប់ទាំងអស់គ្នា"

ភ្នំពេញ៖ និស្សិតមកពីសាកលវិទ្យាល័យន័រតុន ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងអំពីការរចនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្រោមប្រធានបទ «ផ្សាររាត្រីទេសចរណ៍សម្រាប់ទាំងអស់គ្នា» ពីក្រុមប្រឹក្សាសកម្មភាពជនពិការ។ 

ក្រុមដែលជាប់ចំណាត់ថ្នាក់ទាំង៣ ដែលទទួលជ័យលាភីនៅថ្ងៃនេះរួមមាន លេខ១ ជានិស្សិតមកពីសាកលវិទ្យាល័យន័រតុនទទួលបានថវិកា ១០០០ដុល្លា បណ្ណជ័យលាភី និងកាដូអនុស្សាវរីយ៍ ក្រុមជ័យលាភីលេខ២ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ទទួលបានថវិកា ៧០០ដុល្លា បណ្ណជ័យលាភី និងកាដូអនុស្សាវរីយ៍ និងក្រុមជ័យលាភីលេខ៣ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ទទួលបានថវិកា ៥០០ដុល្លា បណ្ណជ័យលាភី និងកាដូអនុស្សាវរីយ៍។ 

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអបអរសាទរក្រុមជ័យលាភីទាំង៣ និងក្រុមផ្សេងទៀតដែលបានចូលរួមក្នុងការប្រកួតប្រជែង និងបានលើកទឹកចិត្តក្រុមផ្សេងទៀតកុំអស់សង្ឃឹម ដោយជំរុញឱ្យដាក់ពាក្យប្រកួតប្រជែងក្នុងការប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗទៀតដែលរៀបចំដោយក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។

គួរឱ្យដឹងដែរថា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការជនពិការអន្តរជាតិ ដោយមានការឧបត្ថម្ភបានរៀបចំការរៀបចំកម្មវិធី ប្រកួតប្រជែងការរចនាស្តីពីហេដ្ឋារនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្រោមប្រធានបទ "ផ្សាររាត្រីទេសចរសម្រាប់ទាំងអស់គ្នា" នេះឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងជំរុញការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព បំផុសគំនិតដល់និស្សិតផែ្នកវិស្វកម្ម និងស្ថាបត្យកម្ម ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅក្នុងការរចនាគម្រោងប្លង់សំណង់អគារនិងទីកន្លែងសាធារណៈផ្សេងៗ ពង្រីកការយល់ដឹងលើទស្សនៈទានផាសុកវត្ថុសំដៅកសាងនិងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់មនុស្សគ្រប់រូបប្រើប្រាស់ និងចង់ឃើញសំណង់គ្រប់ប្រភេទក្លាយជាសំណង់មេត្រីភាពតាមរយៈស្មារតីអនុវត្តរបស់គ្រូៗ។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ដោយបានគិតបញ្ចូលអំពីការបង្កលក្ខណៈងាយស្រួលរួមមាន៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកែលម្អមធ្យោបាយដឹកជញ្ជូនសាធារណៈ និងការកែលម្អមធ្យោបាយទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមទាំងឧបករណ៍និងសេវាកម្មផ្សេងៗទៀតសម្រាប់ជនមានពិការភាព។

កន្លងទៅនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវប្រកាសអន្តរក្រសួងស្តីពី "លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព" ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ និងបានផ្សព្វផ្សាយប្រកាសជាផ្លូវការ កាលនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ដែលនេះគឺជាសមិទ្ធផល និងជាកាដូពិសេសសម្រាប់ជនមានពិការភាពនៅកម្ពុជា។ 

ក្រៅពីនេះ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធម្មការនិងសាសនា ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ បានជំរុញក្នុងការបញ្ចូលហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅក្នុងគម្រោងសាងសង់ឬសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានារបស់រដ្ឋបាលរាជធានី ខេត្តផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក